ខ្សែការពារម្នាក់របស់ Arsenal នឹងចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួន
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមអ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងនៅលើបណ្តាញសង្គម X ជាផ្លូវការរបស់គាត់ថា ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Cedric Soares នឹងចែកផ្លូវជាមួយក្រុមកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃផ្ទេរ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះ ក្លឹបជាច្រើននៅអឺរ៉ុប បានចាត់ទុកខ្សែការពារវ័យ ៣២ឆ្នាំ រូបនេះជាជម្រើសគោលដៅកំពូលម្នាក់ សម្រាប់រដូវក្តៅលើការផ្ទេរដោយឥតគិតថ្លៃ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា Arsenal កំពុងកំណត់គោលដៅទិញលក់កីឡាករថ្មីៗជាច្រើននាក់ថែមទៀត ដើម្បីពង្រឹងក្រុម។ កាលពីដើមខែនេះ លោក Ornstein បានរាយការណ៍មកថា Arsenal បានចាប់អារម្មណ៍លើកីឡាករ Benjamin Sesko, Viktor Gyokeres និង Evan Ferguson ផងដែរ។ ជម្រាបផងដែរថា Arsenal ឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំ៕

ប្រភព៖ SportsMole
អត្ថបទទាក់ទង
4 months ago .
34 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
5 months ago .
37 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
5 months ago .
27 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
5 months ago .
35 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
