អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Trabzonspor របស់តួគីបានរត់ចូលទៅកាន់ទីលានប្រកួតហើយមិនបង្អង់យូរពួកគេបានសម្រេចប្រើអំពើហិង្សាវាយប្រហារកីឡាកររបស់គូបដិបក្ស Fenerbahce បន្ទាប់ពីការប្រកួតព្រឹត្តការណ៏ Super Lig កាលពីថ្ងៃអាទិត្យ។ទោះយ៉ាងណាកីឡាករ Fenerbahce ជាអកុសលបានជួបនឹងអំពើហិង្សានេះ បន្ទាប់ពីពួកគេអបអរជ័យជម្នះ 3-2 នៅ Papara Park ក្នុងក្រុង Trabzon។
Bright Osayi-Samuel របស់ Fenerbahce និង Michy Batshuayi (ម្នាក់នេះជាអតីតកីឡាករChelsea) ទាំងពីរនាក់បានព្យាយាមធ្វើអន្តរាគមន៍ជួយឃាត់នៅខណៈកងសន្តិសុខបានចូលទៅក្នុងទីលាន។លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទួរគីបាននិយាយថា “វាមិនដែលអាចទទួលយកបានឡើយសម្រាប់អំពើហឹង្សាដែលកើតឡើងនៅលើទីលានបាល់ទាត់សំខាន់ជាងនេះទៅទៀតកីឡាគឺជាសុភាពបុរស ។គាត់បានសរសេរនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា “ការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមភ្លាមៗដើម្បីកំណត់អត្តសញ្ញាណអ្នកទស្សនាដែលបានចូលទៅក្នុងទីលាន និងដើម្បីស៊ើបអង្កេតឧប្បត្តិហេតុដែលបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួត។
លោក Yerlikaya បានបញ្ជាក់កាលពីថ្ងៃចន្ទថាអ្នកគាំទ្រ ១២ នាក់ត្រូវបានចាប់ខ្លួនខណៈប្រធាន FIFA លោក Gianni Infantino បាននិយាយថាឧបទ្ទវហេតុនេះគឺមិនអាចទទួលយកបានជាដាច់ខាត ។គាត់បាននិយាយថា : ខ្ញុំបាននិយាយវាពីមុន ហើយខ្ញុំនឹងនិយាយម្តងទៀត ដោយគ្មានករណីលើកលែង នៅក្នុងកីឡាបាល់ទាត់ អ្នកលេងទាំងអស់ត្រូវតែមានសុវត្ថិភាព និងសុវត្ថិភាពក្នុងការលេងហ្គេមដែលនាំមកនូវសេចក្តីរីករាយដល់មនុស្សជាច្រើននៅទូទាំងពិភពលោក។
បច្ចុប្បន្នក្រុមឈរនៅកំពូលតារាងលីកកំពូលតួគីគឺ Galatasaray ឈរនៅលេខរៀងទី ១(៨១) ខណៈ Fenerbahce ឈរនៅលេខរៀងទី២(៧៩) រីឯក្រុម Trabzonspor ឈរនៅលេខរៀងទី៣ មានគម្លាតពី ក្រុមលេខ២ រហូតដល់ទៅ៣០ពិន្ទូគឺ ៤៩ពិន្ទុប៉ុណ្ណោះគិតត្រឹមសប្តាហ៏ទី៣០។
ប្រភព:BBC
វីដេអូការប្រកួត: