Close
Featured-Image
អ្នកគាំទ្រ Barcelona ព្រួយបារម្ភរឿងនេះ បើទោះជាក្លឹបផ្តួលម្ចាស់ផ្ទះ AT Madrid យ៉ាងចាស់ដៃក៏ដោយ
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ កាលពីប្រកួតនៅសន្សំពិន្ទុនៅលីគ Laliga យប់មិញនេះ ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ Joao Felix ដែលជាកីឡាករខ្ចីជើងរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានស៊ុតបញ្ចូលទីនាំមុខ ១គ្រាប់ មុនទៅលើអតីតក្លឹប Atletico Madrid ដោយបញ្ចប់ទៅក្នុងលទ្ធផល ៣ទល់នឹង០ ធ្វើឲ្យម្ចាស់ផ្ទះ AT Madrid ចាញ់យ៉ាងអាម៉ាសជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Atletico Madrid 0-3 Barcelona - Joao Felix scores as Barca end Atleti's 25-match unbeaten home league run - Eurosport

គួរកត់សម្គាល់ថា ទោះបីជា Barcelona បានទទួលជ័យជម្នះមែនពិត ប៉ុន្តែអ្នកគាំទ្របានបង្ហាញអារម្មណ៍សោកសៅ និងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹកលោក Xavi ទទួលបានកាតក្រហម ហើយត្រូវបានបណ្តេញចេញពីទីលាននៅនាទីទី៤២ ក្នុងតង់ទី១ ដោយសារតែរូបគាត់បានតវ៉ាជាមួយអាជ្ញាកណ្តាល ខណៈប្រកួតក្រោយអាចនឹងគ្មានអវត្តមានគាត់នោះឡើយ។

Red card for Xavi! Furious Barcelona boss sent off for raging at referee after Joao Felix opens scoring against Atletico Madrid | Goal.com

គួរជម្រាបផងដែរថា Barcelona បានទម្លាក់ក្រុម Girona ទៅ​​លេខ​រៀងទី៣ និង AT Madrid ទៅលេខរៀងទី​៥ ខណៈក្លឹបមាន ៦៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ៨ពិន្ទុ ប៉ុណ្ណោះដើម្បីប្រជែងពាន Laliga រដូវកាលនេះ៕ សូមទស្សនានូវវីដេអូ highlights ខាងក្រោមនេះ…

Barcelona outclass Atletico Madrid in 3-0 win to climb second | The Straits Times

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង