
Tottenham កំពុងពិចារណាចង់តែងតាំងវីរបុរសក្លឹប Man. City លោក Vincent Kompany ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹប Burnley នៅលីកលំដាប់ទីពីរអង់គ្លេសស្របពេលក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ត្រៀមបញ្ចប់តំណែងគ្រូបង្វឹកអ៊ីតាលីលោក Antonio Conte នៅសប្តាហ៍នេះ។
គួរបញ្ជាក់ថា លោក Conte បានរិះគន់ដោយបើកចំហរលើការដឹកនាំរបស់ប្រធានក្លឹបលោកDaniel Levy ថាមិនបានផ្លាស់ប្តូរស្ថានភាពអោយប្រសើរឡើងខណៈ កីឡាកររបស់ខ្លួនមួយចំនួនធំលេងដោយភាពអាត្មានិយមដោយមិនលេងដោយគិតពីប្រយោជន៏រួមក្រោយTottenhamទទួល លទ្ធផល ស្មើគ្នា៣ទល់និង៣កាលពីថ្ងៃ ថ្ងៃសៅរ៍ជាមួយក្រុម Southampton។
បច្ចុប្បន្ន Tottenham កំពុងឈរនៅលេខរៀងទី ៤ ក្នុងក្របខណ្ឌ Premier League ក៏ពិតមែនប៉ុន្តែមានគម្លាតរហូតដល់ទៅ ២០ ពិន្ទុតាម ពីក្រោយគូប្រជែង Arsenal ខណៈក្លឹបមាន់ខ្នាយមាសនិងត្រូវបន្តបញ្ចប់រដូវកាលនេះដោយគ្មានពានរង្វាន់អ្វីក្នុងដៃនោះឡើយ ក្រោយធ្លាក់ ចេញពីក្របខណ្ឌ Champions League ក្រោមថ្វីជើងAC.Milanនិង FA Cup កាលពីដើមខែនេះ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



