(អេស៉្បាញ)៖ ក្លឹបនៅលីគ Laliga គឺ Real Sociedad ត្រូវបានគេរាយការណ៍មកថា ទំនងជាមិនអាចចុះហត្ថលេខាលើខ្សែការពារ Kieran Tierney របស់ក្រុមកាំភ្លើងធំ Arsenal ជាអចិន្ត្រៃយ៍នោះឡើយ។ ទន្ទឹមនឹងនេះ កីឡាករអន្តរជាតិស្កុតឡេន បច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១រដូវកាលជាមួយក្រុម Real Sociedad បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចាកចេញពីកីឡដ្ឋាន Emirates កាលពីរដូវក្តៅមុន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទោះបីជា Tierney សង្ឃឹមថានឹងទទួលបានពេលវេលាលេងជាទៀងទាត់ជាមួយក្រុម Real Sociedad ប៉ុន្តែទីបំផុតគាត់បានឃើញការខ្ចីជើងត្រូវបានរារាំង ដោយបញ្ហារបួសសរសៃពួរពីរទៅបីលើក។ ជាក់ស្តែងកិច្ចព្រមព្រៀងខ្ចីជើងរបស់ Tierney មិនមានជម្រើសទិញនោះទេ ដូច្នេះក្លឹបទាំងពីរនឹងត្រូវចរចាតម្លៃផ្ទេរ ប្រសិនបើកីឡាករសញ្ជាតិស្កុតឡេនរូបនេះបន្តចង់នៅស្នាក់អេស៉្បាញ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកកាសែត Charles Watts បានឲ្យដឹងថាក្លឹប Real Sociedad មិនត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើ Tierney លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនោះទេ ក៏ព្រោះតែរូបគេមានរបួសជាញឹកញយ៕
ប្រភព៖ SportsMole