Close
Featured-Image
Prediction: Chelsea ត្រៀមទទួលភ្ញៀវ Leicester City វគ្គ ១/៤ FA Cup ជាមួយទំនុកចិត្ត
ទំហំអក្សរ
តូច
ធំ

វិថីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley គឺត្រៀមរង់ចាំរួចជាស្រេចសម្រាប់អ្នកឈ្នះ FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនាកីឡដ្ឋាន Stamford Bridge ខណៈក្រុមតោខៀវ Chelsea និងក្រុមនាំមុខតារាងក្របខណ្ឌលីកលំដាប់ទីពីរគឺ Leicester City នឹងត្រូវប៉ះគ្នានាវេលាម៉ោង ៧ និង៤៥នាទីយប់នេះ។មុនឈានដល់វគ្គនេះ Chelsea បានផ្តួល Leeds United ៣ទល់និង២ ក្នុងជុំទី៥ ដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយ ខណៈដែលគូប្រជែងរបស់ពួកគេបានយកឈ្នះលើក្រុម Bournemouth ១-0 នៅម៉ោងបន្ថែម។
Resurgent Chelsea claim 3-1 victory at Leicester | Reuters
១.ប្រវត្តិជួបគ្នា
ក្រុមម្ចាស់ផ្ទះបានឈ្នះពីរប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតនេះ ហើយមិនស្គាល់ចាញ់សោះក្នុងរយៈពេល ៥ដងចុងក្រោយរបស់ពួកគេ។ទោះយ៉ាងណាក្រុមភ្ញៀវមិនអាចធ្វើបាន Clean Sheet ក្នុងការប្រកួត ៥ ដងចុងក្រោយរបស់ពួកគេក្នុងការប្រកួតនេះទេ។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Benoit Badiashile និង Ben Chilwell នឹងត្រូវវាយតម្លៃសម្រាប់ Chelsea ខណៈក្រុមនៅបន្តអវត្តមានកីឡាករតិចជាងប្រាំមួយនាក់។អ្នកចាំទី Robert Sanchez និងខ្សែប្រយុទ្ធ Mykhailo Mudryk អាចចូលលេងអោយក្រុមម្ចាស់ផ្ទះវិញបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Disasi, Chalobah, Cucurella; Caicedo, Gallagher; Mudryk, Palmer, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Graham Potter hails 'fantastic' display from Chelsea substitute vs Leicester
៣.ពត៌មានក្រុមLeicester City(ភ្ញៀវ)
Dennis Praet និង Ricardo Pereira នៅតែមិនទាន់ប្រាកដថាអាចចូលលេងសម្រាប់ Leicester ។ទោះយ៉ាងណា Wilfred Ndidi បន្តខកខានបង្ហាញខ្លួនសម្រាប់ក្រុមកញ្រ្រោងខៀវ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHermansen; Choudhury, Faes, Vestergaard, Justin; Dewsbury-Hall, Winks; Fatawu, Akgun, Mavididi; Daka
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺChelsea ៣ : ១ Leicester City
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង