Close
Featured-Image
Kane បន្តបង្កើតកំនត់ត្រាខណៈ Bayern Munich បានផ្តួលម្ចាស់ផ្ទះ Darmstadt ៥ ទល់និង ២ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Harry Kane បង្កើតកំនត់ត្រារកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣១គ្រាប់ក្នុងលីកកំពូលក្នុងមួយរដូវកាល ខណៈ Bayern Munich បានវាយបកផ្តួលក្រុមម្ចាស់ផ្ទះ Darmstadt ៥ទល់និង២សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៏។ លទ្ធផលជ័យជំនះសប្តាហ៏ទី២៦នេះបានជួយអោយពូកគេកាត់បន្ថយគម្លាតក្រុមកំពូលតារាង Bundesliga គឺ Bayer Leverkusen មកនៅត្រឹម ៧ ពិន្ទុ។Harry Kane breaks incredible 60-year record and creates Bundesliga history as he fires warning shot to Arsenal | The Sun

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harry Kane helps Bayern Munich maintain their unbeaten start at Mainz | beIN SPORTS

Kaneកាពីតែនក្រុមជម្រើសជាតិអង់គ្លេសមានឱកាសតែតបញ្ចូលទីនៅនាទីទី៤+១ ពីការបញ្ចូនរបស់ Joshua Kimmich ខណៈក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខមុនតាំងពីនាទីទី៨ដោយកីឡាករ Skarke។ ទោះយ៉ាងណាក្រុមមាន​ការ​ព្រួយ​បារម្ភ​ខណៈ Kane បាន​រង​របួស​កជើង​នៅតង់ទី២ គ្រោយប៉ះទង្គិចនឹង​បង្គោល​ទី។Kane ត្រូវបានប្តូរចេញបន្ទាប់ពីឧប្បត្តិហេតុនៅនាទីទី 82 ហើយគ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel មិនប្រាកដថាវាធ្ងន់ធ្ងរប៉ុណ្ណាកម្រិតណានោះទេ។ លោក Tuchel បន្ថែមថាៈ Kane បានរអិលជើងប៉ះបង្គោលទីនៅកៀកនិងសំណាញ់។ យើងបានយកទឹកកកស្អំលើវា ហើយយើងមិនទាន់ទទួលបានរោគវិនិច្ឆ័យនៅឡើយទេ។នៅពេល Harry ចាកចេញ វាមិនមែនជាសញ្ញាល្អនោះទេ ពីព្រោះ Harry មិនដែលចាកចេញពីទីឡានដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ។
ប្រភព:BBC
មានវីឌេអូ:

អត្ថបទទាក់ទង