អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola មិនគិតថាក្រុមរបស់ខ្លួននិងអាចឈ្នះពាន៣ដូចរដូវកាលចាស់នោះទេ ខណៈអ្នកចាត់ការការសញ្ជាតិអេស្បាញត្រៀមដឹកនាំក្រុមទទួលភ្ញៀវសារិកាព្រៃ Newcastle United ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍នេះវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី១៧មីនា។កាលពីរដូវកាលមុន Man City បានលើកពាន Premier League, FA Cup និង Champions League និងបានក្លាយជាក្រុមអង់គ្លេសដំបូងគេដែលឈ្នះពាន៣ក្នុងមួយរដូវកាលតាមទាន់កំនត់តត្រារបស់Man.Utd ដែលធ្លាប់ធ្វើបាននៅឆ្នាំ១៩៩៩។ទោះយ៉ាងណាប្រសិនជា Man.City អាចការពារតំណែងទាំងបីនេះបាននោះពិតជាល្អអស្ចារ្យណាស់។លោក Guardiola បានលើកឡើងយ៉ាងដូច្នេះថាៈ ពីរឬបីសប្តាហ៍ចុងក្រោយនៃរដូវកាលនេះ ខ្ញុំនឹងគិតថាយើងអាចធ្វើបានរឺអត់។ខ្ញុំមិនគិតពីរឿងនោះទេ។ តែឥឡូវនេះវាជាការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃស្អែក។យើងនិងអាចដឹងនៅពេលប្រកួតចប់ជើងទី១។
ដូចជាការប្រកួត FA Cup ក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម Newcastle ផងដែរនោះ Man City ឈរនៅលេខរៀងទី ៣ ក្នុងក្របខ័ណ្ឌ Premier League ដែលមានពិន្ទុតាមពីក្រោយក្រុម Arsenal និង Liverpool និងប្រឈមមុខនឹងក្រុម Real Madrid ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរនោះ។
ប្រភព:BBC