ការប្រកួតលីគកំពូលអង់គ្លេសនៅថ្ងៃអាទិត្យនេះគឺជាការប្រកួតជុំចុងក្រោយនៅលីគកំពូលអង់គ្លេសមុនពេលសម្រាកអោយក្រុមជម្រើសជាតិប្រកួតលើកឆាកអន្តរជាតិខណៈការប្រកួតធ្វើឡើងនៅកីឡដ្ឋាន London Stadium ខណៈWest Ham United ទទួលភ្ញៀវ Aston Villa នៅក្នុងការប្រកួតនាថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង៩យប់ ។ ក្រុមWest Ham ទើបតែលត់Freiburg ក្នុងក្របខ័ណ្ឌ Europa League ខណៈក្រុមលោក Unai Emery បានទម្លាក់ជើងខ្លាំង Ajax ក្នុងក្របខ័ណ្ឌ Europa Conference League។West Ham ឈរនៅលេខរៀងទី៧ ក្រោយប្រកួត៦លើកចុងក្រោយចាញ់៣ឈ្នះ២ស្មើ១ខណៈ Aston Villa ឈរនៅលេខរៀងទី៤ក្រោយឈ្នះ៤ចាញ់២។
១.ប្រវត្តិជួបគ្នា
Aston Villa បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ ក្នុងផ្ទះក្នុងខែតុលា ដែលជាជ័យជម្នះលើកដំបូងរបស់ពួកគេទល់នឹងWest Ham ចាប់តាំងពីឆ្នាំ ២០១៥។ក្រុម West Ham United មិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ៨លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវដោយក្នុងនោះ៤ប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា។
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
Emerson និង Maxwel Cornet នឹងត្រូវបានវាយតម្លៃមុនពេលទទួលស្វាគមន៍ Aston Villa នៅថ្ងៃអាទិត្យ។David Moyes អាចនឹងដាក់កីឡាករជម្រើស១១នាក់ដំបូងអោយចូលលេងដូចកំលុងពេលប្រកួត ជាមួយ Freiburg កាលពីថ្ងៃព្រហស្បតិ៍្ត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Mavropanos, Emerson; Alvarez, Ward-Prowse; Kudus, Paqueta, Bowen; Ings
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមAston Villa(ភ្ញៀវ)
John McGinn ត្រូវបានព្យួរបន្ទាប់ពីរងការបណ្តេញចេញពេលប្រកួតជាមួយ Tottenham កាលពីសប្តាហ៏មុន។
Jacob Ramsey និង Ollie Watkins នៅតែជាមន្ទិលសង្ស័យសម្រាប់ការធ្វើដំណើរទៅជួបម្ចាស់ផ្ទះ West Ham ប៉ុន្តែ Emiliano Buendia, Diego Carlos, Tyrone Mings និង Boubacar Kamara បន្តអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Konsa, Lenglet, Digne; Rogers, Tielemans, Luiz, Bailey; Diaby, Duran
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ២ :១ Aston Villa
ប្រភព:whoscored &sportskeeda&sportsmole