Close
Featured-Image
Prediction: ក្រុមបាតតារាង Burnley អាចផ្តួល Brentford ដើម្បីរើខ្លួនពីតំបន់កាត់ចេញបានទេ?
ទំហំអក្សរ
តូច
ធំ

កីឡដ្ឋាន Turf Moor និងត្រូវបើកទ្វារទទួលក្រុម Brentford សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នេះវេលាម៉ោង១០យប់ ខណៈ Burnleyក្នុងនាមជាម្ចាស់ផ្ទះ។ ក្រុមលេខរៀងទី១៩បាតតារាង Burnley បានត្រឹមប្រកួតស្មើ West Ham United២ទល់និង២ កាលពីចុងសប្តាហ៍មុនទោះបីរកបានគ្រាប់បាល់នាំមុខ២ទលនិង០រួចទៅហើយក្តី ខណៈដែលរហស្សនាមសត្វឃ្មុំបានចាញ់ក្រុមគូប្រជែងនៅទីក្រុងឡុងដ៍ បច្ចុប្បន្នឈរនៅលេខរៀងទី១គឺ Arsenal ដោយលទ្ធផល ២ទល់និង១។៦ប្រកួតចុងក្រោយរបស់ Burnley គឺមិនដែលឈ្នះដោយស្មើ២និងចាញ់៤ ឈរនៅលេខរៀងទី១៩ ខណៈ Brentford ចាញ់៤ឈ្នះ១ស្មើ១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Match Preview: Brentford vs Burnley | Brentford FC
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមBurnley(ម្ចាស់ផ្ទះ)
Burnley មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រង​របួស​ក្រោយប្រកួតទល់ញញួរធំ West Ham សប្តាហ៏មុនខណៈ Vincent Kompany អាចនឹងធ្វើការផ្លាស់ប្តូរជម្រើស១១នាក់ដំបូងដោយដាក់ Josh Brownhill ជំនួស Liam Cullen នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Assignon, O’Shea, Esteve, Taylor; Vitinho, Berge, Cullen, Odobert; Datro Fofana, Bruun Larsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២

Burnley v Brentford: In pictures - BBC Sport
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
គ្រូបង្វឹកលោក Thomas Frank កំពុងព្រួយបារម្មណ៏កីឡាករ Sergio Reguilon និង Christian Norgaard ដែលត្រូវវាយតម្លៃស្ថានភាពរបួសក្រោយត្រូវប្តូរចេញទាំងបង្ខំនៅតង់ទីមួយពេលប្រកួតចាញ់Arsenal២ទល់និង១។
Brentford ត្រូវអវត្តមានកីឡាករយ៉ាងហោចណាស់ ៧នាក់មុនធ្វើដំណើរមកកាន់ Turf Moor ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Zanka, Collins, Ajer; Roerslev, Janelt, Jensen, Onyeka, Reguilon; Wissa, Toney
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Burnley ២ : ១ Brentford
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង