Close
Featured-Image
កីឡាករ MAN UTD ម្នាក់បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញអនាគតខ្លួននៅ Old Trafford
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ភ្ញាក់ផ្អើល! បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Amad Diallo របស់ក្លឹបបិសាចក្រហម Manchester United បានលុបរូបភាព និងឯកសារដែលទាក់ទងនឹងក្លឹបចេញពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន (Instagram និង X)។ ហើយមិនតែប៉ុណ្ណោះ រូបគេក៏បានផ្លាស់ប្តូរ Bio នៅលើ X ជាភាសាបារាំងយ៉ាងដូច្នេះថា «រឿងទាំងអស់នេះ នឹងត្រូវបញ្ចប់»។ ដោយឡែក Diallo កំពុងលេងខ្ចីជើងនៅក្រុម Sunderland នៃក្របខ័ណ្ឌ Championship កាលពីរដូវកាលមុន ខណៈក៏បានជួបផលលំបាក ចាប់តាំងពីរូបគេវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញមកម្លេស ស្របពេលបានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលមុនបើករដូវកាល។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រំលឹកផងដែរថា Diallo បានរួមទ្រនំជាមួយ Man Utd ក្នុងតម្លៃផ្ទេរ ៣៧.២លានផោន ពីក្លឹប Atalanta ក្នុងឆ្នាំ២០២១។ គួរកត់សម្គាល់ថា Diallo សប្បាយរីករាយនឹងការលើកពាន PFA Fans’ Player of the Year Award នៅកីឡដ្ឋាន Stadium of Light ក៏ដូចជាពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ Sunderland បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៤គ្រាប់ ក្នុងចំណោម ៤២ប្រកួត។ ទន្ទឹមនឹងនេះលោក Kristjaan Speakman នាយកបច្ចេកទេសនៅ Sunderland បានបញ្ជាក់ថា ក្លឹបបានព្យាយាមចុះហត្ថលេខាលើរូបគេម្តងទៀតក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ៦ខែ កាលពីខែមករា៕ តើអនាគតរបស់ Diallo នឹងត្រូវដើរដល់ផ្លូវបំបែកជាមួយ Man Utd ដែរឬទេ?

ប្រភព៖ SPORTbible & THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង