
(អូស្លូ)៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Erling Haaland ត្រូវបានដកឈ្មោះចេញពីក្រុមបាល់ទាត់ជម្រើសជាតិន័រវេស សម្រាប់ការប្រកួតបើកឆាកជម្រុះ Euro 2024 ដោយសារតែបញ្ហារបួសក្រលៀន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សHaaland វ័យ ២២ឆ្នាំបានរងរបួសក្រលៀន បន្ទាប់ពីស៊ុតបាល់ Hat-trick ក្នុងការប្រកួតឈ្នះ ៦-០ របស់ក្លិប Man City លើក្រុម Burnley ក្នុងវគ្គ ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ FA Cup កាលពីថ្ងៃសៅរ៍។
វាមានន័យថា លោកនឹងត្រូវខកខានការប្រកួតរបស់ន័រវេស ប៉ះក្រុមអេស្ប៉ាញ និងហ្សកហ្ស៊ី ក្នុងពូល A។
វេជ្ជបណ្ឌិតក្រុមបាល់ទាត់ជម្រើសជាតិន័រវេស លោក Ola Sand បានលើកឡើងថា «បន្ទាប់ពីការធ្វើតេស្ត និងវាយតម្លៃកាលពីថ្ងៃម្សិលមិញ វាច្បាស់ណាស់ថា គាត់នឹងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតទល់នឹងអេស្ប៉ាញ និងហ្សកហ្ស៊ីបានទេ»។
សូមជម្រាបថា Haaland បានស៊ុតបញ្ចូលទី២១គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣លើកឲ្យន័រវេស ចាប់តាំងពីបង្ហាញខ្លួនលើកដំបូង ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៩៕

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



