ជាការប្រកួតលីកក្នុងផ្ទះជាលើកទីបីរបស់ពួកគេក្នុងឆ្នាំ ២០២៤ នេះ ខណៈក្រុមតោខៀវChelsea ត្រូវបើកទ្វារកីឡដ្ឋានStamford Bridge នៅវេលាម៉ោង ៣រំលងអធ្រាតឈានចូលថ្ងៃអង្គារស្អែកនេះដើម្បីស្វាគមន៏ក្រុមសារិកាព្រៃ Newcastle United ។ការប្រកួតចុងក្រោយរបស់ Chelsea គឺបានត្រឺមស្មើ Brenford ២ទល់និង២ កាលពីចុងសប្តាហ៍មុន ខណៈក្រុមលោក Eddie Howe បានយកឈ្នះ Wolverhampton Wanderers មិនអោយតដៃរួចចំនួន៣គ្រាប់ជាប់គ្នា។សម្រាប់៦ប្រកួតចុងក្រោយរបស់ Chelsea នៅក្របខណ្ឌ EPLគឺឈ្នះ២ស្មើ២និងចាញ់២ ឈរនៅលេខរៀងទី១១ ខណៈNewcastle ឈ្នះ ៣ស្មើ២ចាញ់១ឈរនៅលេខរៀងទី១០។Chelsea មានគម្លាតពី Newcastle ចំនួន ៤ ពិន្ទុ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
១.ប្រវត្តិជួបគ្នា
Chelsea បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម 28 ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Newcastle United ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការបរាជ័យពីមុនរបស់ពួកគេកើតឡើងដោយការស៊ុតបញ្ចូលទី ២-0 ក្រោមការដឹកនាំរបស់លោក Roberto Di Matteo ក្នុងឆ្នាំ២០១២ ។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Ben Chilwell និង Levi Colwill ទាំងពីរនាក់បានក្លាយជាកីឡាករដែលមានបញ្ហារបួសសម្រាប់ Chelsea ។រីឯ កីឡាករ Wesley Fofana, Reece James និង Christopher Nkunku នៅតែត្រូវបានច្រានចោល ខណៈដែល Conor Gallagher អាចត្រូវការការធ្វើតេស្តកាយសម្បទា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, Chalobah, Cucurella; Caicedo, Fernandez; Sterling, Palmer, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Kieran Trippier អវត្តមាន ខណៈ Newcastle នឹងបន្តអវត្តមាន Joelinton, Nick Pope, Callum Wilson និង Matt Targett រីឯ Lewis Hall មិនអាចប្រឈមមុខនឹងក្លឹបដើមរបស់គាត់បានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDubravka; Livramento, Schar, Botman, Burn; Willock, Guimaraes, Longstaff; Murphy, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ១ : ២ Newcastle
ប្រភព:whoscored &sportskeeda&sportsmole