វាជាការប្រកួតដ៏សំខាន់សម្រាប់តធដ៏សំខាន់នៅក្នុងការប្រជែងតំណែងក្រុមកំពូលតារាងទាំងបួន(Top-៤)នៅក្របខណ្ឌPremier League ខណៈ Aston Villa និងត្រូវបើកទ្វារកីឡដ្ឋាន Villa Park នៅថ្ងៃអាទិត្យនេះវេលាម៉ោង៨យប់ ស្វាគមន៍ Tottenham Hotspur មកកាន់ទឹកដីអង់គ្លេសភាគកណ្តាលឈៀងខាងលិច។ Aston Villa ទើបតែប្រកួតស្មើ ០ទល់និ០ នៅក្របខណ្ឌ Europa Conference League ជាមួយ Ajax ខណៈមាន់ខ្នាយមាសបានវាយបកផ្តួល Crystal Palace ដោយលទ្ធផល ៣ទល់និង១កាលពីចុងសប្តាហ៍មុន។ទោះយ៉ាងណាសម្រាប់ជំនួប៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Aston Villa ប្រកួតមិនដែលស្មើដោយឈ្នះ៤និងចាញ់២ ខណៈ Tottenham ប្រកួតឈ្នះ៣ស្មើ១និងចាញ់២។ Aston Villa បច្ចុប្បន្នឈរនៅលេខរៀងទី៤ ខណៈ Tottenham ឈរនៅលេខរៀងទី និងមាន គម្លាតពីគ្នាត្រឹមតែ៥ពិន្ទុប៉ុណ្ណោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
១.ប្រវត្តិជួបគ្នា
Aston Villa បានឈ្នះរាល់ការប្រកួតបីលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa និងត្រូវអវត្តមានកីឡាករ Jacob Ramsey Boubacar Kamara, Emiliano Buendia, Jhon Duran និង Tyrone Mings នៅក្រៅទីលាន។ Morgan Rogers អាចនឹនិងជំនួសតំណែង Ramsey ដែលនៅខាងឆ្វេង ទោះ Moussa Diaby និង Nicolo Zaniolo ក៏ជាជម្រើសសម្រាប់គ្រូបង្វឹកលោក Unai Emery ដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Konsa, Carlos, Moreno; Diaby, Luiz, McGinn, Bailey; Tielemans; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Pedro Porro គ្រោងនឹងត្រលប់មកក្រុមនៅ Villa Park វិញ ខណៈដែល Richarlison នៅតែអវត្តមាន។ Fraser Forster, Manor Solomon និង Ryan Sessegnon នៅតែមិនទាន៉អាចចូលលេងបាន។រីឯ Pape Sarr គឺនៅតែមិនទាន៉អាចចូលលេង ខណៈ Rodrigo Bentancur អាចនឹងចូលជំនួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Van de Ven, Udogie; Bentancur, Bissouma; Kulusevski, Maddison, Werner; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២ : ២ Tottenham
ប្រភព:whoscored &sportskeeda&sportsmole