ញាក់សាច់! Barca បដិសេធសំណើរ ២០០លានអឺរ៉ូ ពី PSG លើការចែចូវតារាឆ្នើមវ័យក្មេងរូបនេះ

Published 2 years ago
804 Views
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរ ២០០លានអឺរ៉ូ ពីសំណាក់ក្លឹបយក្សនៅបារាំង Paris Saint-Germain សម្រាប់ការចែចូវចង់បានខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona 'turn down £170m PSG bid for Lamine Yamal'

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន ​​Marca បានឲ្យដឹងថា ក្លឹប PSG បានកំណត់អត្តសញ្ញាណ Yamal ជាអ្នកជំនួស Mbappe ដោយក្លឹបយក្សនៅ Ligue 1 បានកំណត់ចុះហត្ថលេខាលើកីឡាករវ័យ ១៦ឆ្នាំរូបនេះ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

Barcelona's Lamine Yamal celebrates scoring their first goal on February 11, 2024

ជាក់ស្តែង Yamal បានចុះកិច្ចសន្យាថ្មីនៅ Camp Nou កាលពីខែតុលាឆ្នាំមុន ដោយកុងត្រាដំណើរការរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ជាមួយនឹងលក្ខខណ្ឌដោះលែងជាង ៨៥០លានផោន នៅក្នុងកិច្ចព្រមព្រៀង។ នៅចុងឆ្នាំមុន Yamal ក៏បានក្លាយជាកីឡាករក្មេងជាងគេ និងជាអ្នករកគ្រាប់បាល់បានច្រើនបំផុតរបស់ប្រទេសអេស្ប៉ាញផងដែរ៕

Athletic Bilbao's Imanol Garcia de Albeniz in action with FC Barcelona's Lamine Yamal on March 3, 2024

ប្រភព៖ SportsMole

Related Articles