
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុងស្វែងរកអ្នកជំនួសតំណែងលោក Erik ten Hag ហើយបានកំណត់បានបេក្ខភាព ៣ នាក់ កាលពីថ្ងៃពុធ តាមរយៈព័ត៌មាន ESPN បានអះអាងថា Man Utd បានវាយតម្លៃលើលោក Roberto De Zerbi, Thomas Frank និង Gareth Southgate ជាអ្នកស្នងតំណែង ខណៈដែលអនាគតបុរសសញ្ជាតិហូឡង់ អាចនឹងត្រូវបានក្លឹបបណ្តេញចេញពី Old Trafford នៅរដូវកាលក្រោយ។ ជាការពិតណាស់ សារព័ត៌មាន TeamTalk ក៏បានអះអាងដែរថា ម្ចាស់ក្លឹបថ្មី ២៥% លោក Ratcliffe និងមន្ត្រីរបស់គាត់បានបើក “ពិភាក្សាផ្ទៃក្នុង” អំពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងកំពុងវាស់ស្ទង់អត្តសញ្ញាណ និងលទ្ធភាពលើអ្នកចាត់ការទូទៅក្លឹប Bologna លោក Thiago Motta ជាអ្នកជំនួសតំណែងដ៏មានសក្តានុពលនៅ Old Trafford។
គួរកត់សម្គាល់ថា លោក Motta គឺជាអតីតខ្សែបម្រើឆ្នើមមួយរូប របស់ក្លឹប Barcelona និង Paris Saint-Germain ហើយបានក្លាយជាគ្រូបង្វឹក និងបានដឹកនាំក្រុម Bologna ទៅកាន់ចំណាត់ថ្នាក់លេខ៤ នៅក្របខ័ណ្ឌ Serie A ក្នុងប្រទេសអ៊ីតាលី។ ទន្ទឹមនឹងនេះ លោក Motta មានវ័យ ៤១ឆ្នាំ ត្រូវបានគេមើលឃើញថា ស្ថិតក្នុងចំណោមគ្រូបង្វឹកវ័យក្មេងដ៏ល្អបំផុត ដែលកំពុងដឹកនាំនៅទ្វីបអឺរ៉ុប៕
ប្រភព៖ SportsMole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


