
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបាត់បង់ការចុះហត្ថលេខាលើកីឡាករវ័យក្មេង Roony Bardghji របស់ក្រុម Copenhagen ប្រសិនបើគ្រូបង្វឹកលោក Erik ten Hag ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា អនាគតរបស់លោក Erik ten Hag នៅ Old Trafford កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីក្រុមបានបរាជ័យបន្តបន្ទាប់ក្នុងយុទ្ធនាការដ៏លំបាកក្នុងឆ្នាំ ២០២៣-២៤ កន្លងទៅនេះ។ ទន្ទឹមនឹងនេះ កីឡាករវ័យ ១៨ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្លឹបយក្សដាណឺម៉ាកក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយលេងបាន ៧៣ប្រកួត ចាប់តាំងពីពេលនោះមក ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់។ បន្ថែមពីនេះ អ្នកកាសែត Gianluca Di Marzio ក៏បានផ្តល់យោបល់ថា ចំណាប់អារម្មណ៍របស់ Man Utd លើ Bardghji អាចនឹងហួសពេល ប្រសិនលោក Ten Hag ត្រូវដកហូតតំណែង៕
ប្រភព៖ SportsMole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



