កីឡាករ Real Madrid សំខាន់ៗ ៣រូប នឹងត្រូវអវត្តមាននៅប្រកួត UCL យប់នេះ
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid នឹងគ្មានវត្តមានអ្នកចាំទី Thibaut Courtois ខ្សែការពារ Eder Militao និង David Alaba សម្រាប់ការប្រកួតជើងទី២ នៅក្របខណ្ឌ UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយជាមួយ RB Leipzig នៅរាត្រីយប់រំលងអាធ្រាតថ្ងៃពុធនេះឡើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ជាមួយគ្នានេះផងដែរ ទាំងកីឡាករ Courtois និង Militao គ្រោងនឹងត្រលប់មកក្រុមវិញ នៅពេលដែលរបួស ACL របស់ពួកគេជាសះស្បើយ មុនដំណាច់ខែមេសា។ ងាកមកខ្សែការពារ Alaba វិញ រូបគេនឹងអវត្តមានដល់រដូវកាលក្រោយឯណោះ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរកាលពីចុងឆ្នាំទៅមិញ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
គួរជម្រាបដែរថា កាលពីជើងទី១ នៅទឹកដី RB Leipzig ក្លឹបអធិរាជស Real Madrid បានយកឈ្នះក្នុងលទ្ធផល ១:០ ដូច្នេះក្លឹបយក្សអេស៉្បាញគឺមានប្រៀបជាងនៅយប់នេះ ហើយក៏ជាទឹកដីរបស់ Real Madrid ផងដែរ៕

ប្រភព៖ SportsMole
អត្ថបទទាក់ទង
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
2 months ago .
580 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
