
ថ្មីៗបន្ទាប់ពីទទួលបានជ័យជម្នះលីកកំពូលក្នុងស្រុកនៅចុងសប្តាហ៍លើក្លឹបគូប្រជែងMan.Utd ក្រុមមេឃខៀវ Manchester City និងបន្តដំណើរការពារការប្រកួតក្របខណ្ដ Champions League នៅពេលដែលពួកគេស្វាគមន៍ក្រុម Copenhagen មកកាន់កីឡដ្ឋាន Etihad សម្រាប់ការប្រកួតជើងទីពីរវគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ខានស្អែកនេះ។ក្រុមលោក Pep Guadiola មានសុទិដ្ឋិនិយមក្នុងការឆ្លងទៅវគ្គ៨ក្រុម បន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ ក្នុងជើងទីមួយនាប្រទេសដាណឺម៉ាកកាលពីបីសប្តាហ៍មុន។ដូច្នេះការប្រកួតនេះពួកគេអាចនិងលេងបន្ធូរបន្ថយខ្លះមុនជំនួប Liverpool នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL គឺមិនដែលចាញ់និងស្មើទេ ខណៈ Copenhagen ឈ្នះ២ចាញ់៣ស្មើ១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងកន្លងមកសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Man.City យកឈ្នះ៣ស្មើ២។
២.ពត៌មានក្រុមManchester City (ម្ចាស់ផ្ទះ)
Jack Grealish គឺជាកីឡាករតែម្នាក់គាត់ដែលមានបញ្ហារបួស និងត្រូវអវត្តមាន។កីឡាករវ័យក្មេងOscar Bobb និងត្រៀមបង្ហាញសមត្ថភាពបន្តខណៈ Julian Alvarez អាចចូលលេងតាំងពីនាទីដំបូង
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Dias, Ake, Gvardiol; Kovacic, Rodri; Foden, Alvarez, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៣.ពត៌មានក្រុមCopenhagen(ភ្ញៀវ)
ក្រុមភ្ញៀវមិនមានវត្តមានកីឡាករដែលរងរបួសរហូតដល់ទៅ៥នាក់សម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGrabara; Jelert, Vavro, McKenna, Diks; Goncalves, Falk, Mattsson; Elyounoussi, Larsson, Achouri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣:០ Copenhagen
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



