Close
Ads: 88BOL
Featured-Image
Celtic យល់ព្រមលក់ខ្សែបម្រើម្នាក់ ក្នុងតម្លៃដ៏ស្តួចស្តើង ទៅឱ្យក្លឹបនៅលីគ MLS
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ក្លឹប Celtic ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Charlotte FC នៅលីគ MLS របស់សហរដ្ឋអាមេរិក គឺដើម្បីពិភាក្សាលើលក់ខ្សែបម្រើស្លាប Liel Abada ក្នុងកិច្ចសន្យាកុងត្រា ដែលមានតម្លៃផ្ទេរត្រឹមតែ ១០លានផោន។ ទន្ទឹមនឹងនេះ អ្នកចាត់ការទូទៅលោក Brendan Rodgers បានសារភាពកាលពីខែមុនថា កីឡាករសញ្ជាតិអ៊ីស្រាអែល មានវ័យ ២២ឆ្នាំ អាចនឹងចាកចេញពីក្លឹbក្នុងពេលឆាប់ៗនេះ ដោយសារគាត់មានអារម្មណ៍ថា «មិនទាន់ត្រៀមខ្លួនរួចរាល់នៅលើទីលានសម្រាប់ Celtic»។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Celtic transfer news: Liel Abada set to join MLS side Charlotte FC in £10m  deal | Transfer Centre News | Sky Sports

គួរកត់សម្គាល់ថា កីឡាករ Abada បច្ចុប្បន្ន​កំពុង​ដោះស្រាយ​បញ្ហា​នៅក្រៅ​ទីលាន ដែល​កំពុងជួប​បញ្ហា​ទាក់ទង​នឹង​ជម្លោះ ​ដែល​កំពុង​កើត​ឡើង​នៅ​មជ្ឈិមបូព៌ា​រវាង​ប្រទេស​កំណើត​របស់​លោក ជាមួយនឹងប៉ាឡេស្ទីន។ រំលឹកផងដែរថា Abada បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ នៅ Celtic កាលពីរដូវក្តៅមុន ដោយរកបាន ១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៩ដង ក្នុងចំណោម ៤៧ប្រកួត។

Liel Abada poised to quit Celtic as winger closes in on mega money transfer  - and he'll link up with Rangers hero | The Scottish Sun

ជាមួយគ្នានេះផងដែរ Abada ហាក់ដូចជាជិតចាកចេញពី Celtic ខណៈដែលសារព័ត៌មាន Sky Sports News បានរាយការណ៍ថា Charlotte FC បានយល់ព្រមចុះហត្ថលេខាលើកីឡាករអ៊ីស្រាអែលក្នុងតម្លៃកំណត់ត្រាក្លឹប ១០លានផោន ខណៈ Abada គ្រោងនឹងធ្វើដំណើរទៅអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្លាស់ប្តូររបស់គាត់ ដែលមានមូលដ្ឋាននៅ North Carolina៕

Israeli winger Liel Abada is stuck in an impossible situation amid his  country's war with Hamas… and leaving Celtic may be the only solution |  Daily Mail Online

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: Arsenal អាចផ្តួលម្ចាស់ផ្ទះកំពុងធ្លាក់ជើងខ្លាំងដើម្បីក្តីសង្ឃឹមលើកពាន EPL បានទេ?
featured image

ការប្រកួតក្របខណ្ឌ Premier League មានតែ១គូទេនៅថ្ងៃអាទិត្យវេលាម៉ោង ១០និង៣០នាទីស្អែកនេះខណៈក្រុមម្ចាស់ផ្ទះ Man.Utdត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៏ក្រុមភ្ញៀវ Arsenal ដែលកំពុងព្យាយាមប្រម៉ាញ់ពាន Premier League ។ក្រុមម្ចាស់ផ្ទះរបស់លោក Erik ten Hag បានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-0 នៅលើទឹកដី Crystal Palace កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ ខណៈក្រុមកាំភ្លើងធំបានលុតក្រុម Bournemouth ក្នុងជ័យជម្នះ ៣-0 កាលពីចុងសប្តាហ៍មុននៅទឹកដី​Emirates Stadium។សម្រាប់៦ប្រកួតចុងក្រោយរបស់Man.Utdធ្វើមិនបានល្អទេដោយឈ្នះតែ១ប្រកួតស្មើ ៣ និងចាញ់២ ឈរនៅលេខរៀងទី ៨មានពិន្ទុស្មើ Chelsea ប៉ុន្តែចាញ់គ្រាប់ស៊ុត ខណៈ៦ប្រកួតចុងក្រោយរបស់ Arsenal ឈរនៅលេខរៀងទី ១ ក្រោយស្មើ០ឈ្នះ៥ និងចាញ់១។ ១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយជួបគ្នា Arsenal ឈ្នះ ៣និងចាញ់២ ខណៈ ១៦លើកទៅកាន់ទឹកដី Old Trafford គឺArsenal ក្នុងនាមជាភ្ញៀវឈ្នះតែ១លើកគត់។ ២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ) Erik ten […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 36 26 7 3 91 33 +58 85
    2 Arsenal 36 26 5 5 88 28 +60 83
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 37 12 8 17 51 59 -8 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol