Close
Featured-Image
ម្ចាស់ផ្ទះ Napoli អាចទប់ទល់ភ្ញៀវ Juventus កំពុងស្រេកឃ្លានពិន្ទុបានទេ?
ទំហំអក្សរ
តូច
ធំ

គូប្រជែងចាស់គឺក្រុមការពារតំណែងជើងឯកSerieA Napoli និងត្រូវបើកទ្វារកីឡដ្ឋានStadio Maradona ដើម្បីទទួលក្រុម Juventus Stadio Maradona នៅវេលាម៉ោង ២ទាបភ្លឺឈានចូលថ្ងៃចន្ទខណៈក្លឹបយក្ស Serie A ទាំងពីរនិងប្រជែងយកពិន្ទុរៀងៗខ្លួន។ទោះយ៉ាងណា Juventus ចង់បានពិន្ទុដើម្បីកាត់បន្ថយគម្លាត Inter Milan ខណៈ Napoli រដូវកាលនេះចាប់ផ្តើមមិនល្អទេ គឺបច្ចុប្បន្នឈរនៅលេខរៀងទី៨មានគម្លាតពីក្រុមBologna ដែលស្ថិតនៅចំណាត់ថ្នាក់ Top-៤ចំនួន៨ពិន្ទុ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Napoli គឺឈ្នះ២ស្មើ៣និងចាញ់១ ខណៈ Juventus វិញ ឈ្នះ២ស្មើ២និងចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Opposition Focus | Ten things to know about Napoli - Juventus
១.ប្រវត្តិជួបគ្នា
ចាប់តាំងពីឆ្នាំ ២០១៧ ក្រុម Napoli និងក្រុម Juventus ជួបប្រកួតគ្នា ១៨លើក ប្រកួតក្នុងចំណោមនោះ Napoli ឈ្នះ ៧ ស្មើ ៤ ។ជួបគ្នាដើមរដូវកាល Juventus ផ្តួល Napoli ១ទល់និង០នៅក្នុងផ្ទះនាកីឡដ្ឋាន Allianz Stadium។
២.ពត៌មានក្រុមNapoli(ម្ចាស់ផ្ទះ)
Piotr Zielinski នឹង​បង្ហាញ​ខ្លួន​ក្នុង​តំបន់បម្រើ​កណ្តាល ខណៈ Mathías Olivera និង​ចាប់​ផ្តើម​នៅ​ខ្សែ​ការពារ​ឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeret; Di Lorenzo, Rrahmani, Jesus, Olivera; Anguissa, Lobotka, Zielinski; Politano, Osimhen, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Juventus-Napoli | Il tabellino - Juventus
៣.ពត៌មានក្រុមJuventus(ភ្ញៀវ)
Adrien Rabiot និង Weston McKennie អាច​នឹង​ត្រូវ​អវត្តមាន​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​របួស​ទល់​នឹង Frosinone ខណៈ ​​Federico Chiesa អាចនិងចូលលេង បើ​ទោះ​បី​ជា​មាន​របួស​ស្រាល​ក្នុង​ការ​ហ្វឹកហាត់​នៅ​ដើម​សប្តាហ៍​នេះ​ក៏​ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Gatti, Bremer, Danilo; Cambiaso, Miretti, Locatelli, Alcaraz, Kostic; Chiesa, Vlahovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Napoli ១:១ Juventus
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង