
(អេស៉្បាញ)៖ ប្រធានលីគ La Liga លោក Javier Tebas បានជំរុញឱ្យខ្សែប្រយុទ្ធ Mason Greenwood បន្តលេងនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលរូបគេជិតផុតកុងត្រាខ្ចីជើងជាមួយក្លឹប Getafe នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើតាមបាយការណ៍ថ្មីៗពីសារព័ត៌មាន The Athletic បានចេញផ្សាយ។
រំលឹកផងដែរថា Greenwood ធ្លាប់បានបង្ហើបថា រូបគេចង់លេងនៅកាតាឡាន Barcelona ដែលជាក្លឹបក្នុងក្តីស្រមៃកាលពីក្មេង។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធដែលធ្លាប់មានរឿងអាស្រូវប្រើប្រាស់អំពើហិង្សាលើមិត្តស្រីខ្លួនរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយការចូលចែចូវរវាងក្លឹបយក្ស២ គឺ Barcelona និង Atletico Madrid។
ជាក់ស្តែង ក្លឹប Getafe ចង់ចុះហត្ថលេខាលើ Greenwood ជាអចិន្ត្រៃយ៍ បើទោះជា Man Utd ចង់យករូបគេត្រលប់មកអង់គ្លេសវិញក៏ដោយ។ គួរជម្រាបផងដែរថា Greenwood រកបាន ៧គ្រាប់ និង Assists បាន ៥ដង ក្នុងការបង្ហាញខ្លួនចំនួន ២៥លើក សម្រាប់ Getafe នារដូវកាលនេះ៕
ប្រភព៖ SPORTBIBLE

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



