ខ្សែការពារ Jurrien Timber របស់ក្រុមកាំភ្លើងធំ Arsenal បានចាកចេញពីជំហានអវិជ្ជមាន និង កំពុងវិលត្រលប់មកក្នុងអការៈធូរស្បើយពីបញ្ហារបួសជង្គង់ធ្ងន់ធ្ងរឡើងវិញ។កីឡាករអន្តរជាតិហូឡង់ដែលដែលជាសមាជិកថ្មីរបស់ក្លឹបកាលពីដើមរដូវកាលនេះបានចូលរួមហ្វឹកហាត់វិញជាមួយក្រុមកាលពីថ្ងៃពុធ ដែលជាលើកទីមួយហើយដែលគាត់ត្រូវបានគេថតរូបនៅលើវាលស្មៅគិតចាប់តាំងពីជួបរឿងអកុសលបញ្ហារហែកសរសៃពួរ ACL ជង្គង់ខាងស្តាំកំលុងពេលប្រកួតបើករដូវកាលសប្តាហ៏ទី១ជាមួយនឹងក្រុម Nottingham Forest។
Timber បានចូលរួមជាមួយ Arsenal ក្នុងតម្លៃ ៣៤ លានផោនពីក្រុម Ajax ក្នុងខែកក្កដាឆ្នាំមុន ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃខ្លួនអាចកើនដល់ ៣៨.៥ លានផោន ។ទោះយ៉ាងណា Timber អាចនិងលេងតួនាទីខុសពីអ្វីដែលរូបគេធ្លាប់លេង ពោលគឺលេងនៅតួនាទីខ្សែការពារខាងឆ្វេងជំនួសវិញសម្រាប់រដូវកាលដែលនៅសេសសល់នេះខណៈ រយៈកាលកន្លងមកខ្សែការពារ Ben White និង Oleksandr Zinchenko បានលេងនៅតួនាទីទាំងអស់របស់Timber រួចទៅហើយ។បើទៅះបីជាកំលុងពេលAjax ខ្សែការពារវ័យក្មេងរូបនេះធ្លាប់បានលេងតួនាទីទាំងសងខាង និងនៅការពារកណ្តាលក៏ដោយ ប៉ុន្តែដៃគូដែលលេងយល់ចិត្តគ្នារវាង Gabriel Magalhaes និង William Saliba ក៏និងអាចធ្វើអោយគ្រូបង្វឹកលោក Mikel Arteta និងធ្វើការសម្រេចចិត្តសាជាថ្មីយ៉ាងប្រាកដប្រជានោះ។
ការប្រកួតបន្ទាប់របស់ Arsenal និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Bramall Lane ដើម្បីប្រឈមនិងក្រុមដែលមានមូលដ្ខាននៅភាគខាងត្បូងទីក្រុងYorkshire នោះគឺ Sheffield United នៅយប់ថ្ងៃចន្ទ ខណៈពួកគេបច្ចុប្បន្នមានគម្លាតពីក្រុមនាំមុខតារាង Liverpool ត្រឹមតែពីរពិន្ទុប៉ុណ្ណោះ។
ប្រភព:sportsmole
វីដេអូ:
(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ […]