Close
Ads: 88BOL
Featured-Image
Prediction: Chelsea អាចផ្តួល Leeds Utd ដើម្បីស្តារមុខមាត់ឡើងវិញបានទេ?
ទំហំអក្សរ
តូច
ធំ

បរាជ័យវគ្គផ្តាច់ព្រ័ត្រ​ព្រឹត្តការណ៏ប្រកួត EFL Cup របស់ក្រុម Chelsea ហាក់ត្រូវបានរំសាយភាពសោកសៅបន្តិចម្តង ខណៈក្រុមលោក​Pochettinoនិងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ដើម្បីធ្វើការប្រកួតព្រឹត្តការណ៏ FA Cup ដើម្បីទទួលក្រុមភ្ញៀវ Leeds United ក្នុង​ការ​ប្រកួត​ជុំ​ទី​ប្រាំ​នៅវេលាម៉ោង​២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃ​ព្រហស្បត្ត៏ទី ២៩កុម្ភៈស្អែកនេះ។មានន័យថាខណៈពេលដែលក្រុមតោខៀវរងបរាជ័យក្នុងលទ្ធផល១ទល់និង០ ក្រោមថ្វីជើងLiverpool នាទឹកដី Wembley កាលពីថ្ងៃអាទិត្យ ក្រុមលោក Daniel Farke បានផ្តួលក្រុមនាំមុខតារាង Chanpionship គឺ Leicester City 3-1 ក្នុងក្របខ័ណ្ឌ Championship កាលពីយប់ថ្ងៃសុក្រ។ ៣ប្រកួតចុងក្រោយនៅក្របខណ្ឌ FA Cup សម្រាប់ Chelsea គឺធ្វើបានល្អ មិនដែលចាញ់ឈ្នះ២ស្មើ១ ខណៈ Leeds Utd ដូចគ្នាគឺឈ្នះ២ស្មើ១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea vs Leeds: Where to watch, TV channel, kick-off time, date | News |  Official Site | Chelsea Football Club
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Chelsea ឈ្នះ៣ Leeds ស្មើ១ និងឈ្នះ១ ខណៈការប្រកួតចុងក្រោយនៅដើមខែមិនា ២០២៣ ក្រុម Chelsea បានផ្តួលពួកគេ ក្នុងលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Thiago Silva នឹង​ត្រូវ​​​វាយ​តម្លៃសម្រាប់​ខ្សែ​ការពារ​កណ្តាល​ដែល​មាន​បទ​ពិសោធ​ន៏រូបនេះថាអាចចូលលេងបានលឿនខុសពីការរំពឺងទុកក៏​ដោយ។អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន លោក Mauricio Pochettino មិនមានកីឡាកររបួសតិចជាង ៧ នាក់សម្រាប់ការស្វាគមន៍ Leeds ។ Robert Sanchez, Christopher Nkunku, Noni Madueke និង Trevoh Chalobah អាច​នឹង​វិល​ទៅ​កាន់​ក្រុម​បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup កាល​ពី​ថ្ងៃ​អាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Gilchrist, Chalobah, Colwill; Gallagher, Fernandez; Madueke, Palmer, Mudryk; Sterling
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Chelsea vs Leeds: Where to watch, TV channel, kick-off time | News |  Official Site | Chelsea Football Club
៣.ពត៌មានក្រុមLeeds(ភ្ញៀវ)
Sam Bryam, Stuart Dallas, Karl Darlow និង Pascal Struijk អវត្តមាន។
Ethan Ampadu ដែលបានចាកចេញពី Chelsea គ្រោង​នឹង​ចាប់ផ្តើម​ជាកីឡាករដែលលេងនៅតំបន់​ការពារ។Connor Roberts ក៏អាចចាប់ផ្តើមនៅខ្សែការពារស្តាំផងដែរ ក្រោយមិនបានចូលលេងពេលផ្តួល Plymouth ក្នុងការប្រកួត FA Cup​ចុងក្រោយ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeslier; Roberts, Ampadu, Cooper, Firpo; Gruev, Kamara; Gnonto, Gray, Anthony; Piroe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២:១ Leeds Utd
ប្រភព:whoscored &90min&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ
featured image

ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór  ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 11 9 1 1 21 6 +15 28
    2 Manchester City 12 7 2 3 22 17 +5 23
    3 Chelsea 12 6 4 2 23 14 +9 22
    4 Arsenal 12 6 4 2 21 12 +9 22
    5 Brighton & Hov… 12 6 4 2 21 16 +5 22
    6 Tottenham Hotspur 12 6 1 5 27 13 +14 19
    7 Nottingham Forest 12 5 4 3 15 13 +2 19
    8 Aston Villa 12 5 4 3 19 19 +0 19
    9 Newcastle United 11 5 3 3 13 11 +2 18
    10 Fulham 12 5 3 4 17 17 +0 18
    11 Brentford 12 5 2 5 22 22 +0 17
    12 Manchester United 11 4 3 4 12 12 +0 15
    13 AFC Bournemouth 12 4 3 5 16 17 -1 15
    14 West Ham United 11 3 3 5 13 19 -6 12
    15 Everton 12 2 5 5 10 17 -7 11
    16 Leicester City 12 2 4 6 15 23 -8 10
    17 Wolverhampton Wanderers 12 2 3 7 20 28 -8 9
    18 Crystal Palace 12 1 5 6 10 17 -7 8
    19 Ipswich Town 11 1 5 5 12 22 -10 8
    20 Southampton 11 1 1 9 7 21 -14 4
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829  
  • Sponsor by 88Bol