Close
Featured-Image
លោក Pep និងផ្តល់ឱកាសបង្ហាញខ្លួនជម្រើសដំបូងសម្រាប់កីឡាកររូបនេះវិញ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានលើកឡើងថាៈ Jack Grealish នឹងមានឱកាសបង្ហាញខ្លួនចូលលេងជម្រើស១១នាក់ដំបូងទៀងទាត់ឡើងវិញ ប្រសិនជារូបគេខំប្រឹងប្រែងហ្វឹកហាត់សមត្ថភាពអោយមានភាពប្រសើរឡើងវិញនោះ។គួរកត់សម្គាល់ថាខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៨ ឆ្នាំរូបនេះបានចូលលេងក្នុងការប្រកួតសរុប៤១លើក និងបានជួយអោយពូកគេលើកពាន៣កាលពីរដូវកាលចាស់ ។ ផ្ទុយទៅវិញកីឡាករតម្លៃខ្លួន១០០លានផោននិងជាអតីតកាពីតែនក្រុមAston Villa រូបនេះចូលលេងបានត្រឹមតែ១៩ប្រកួត និង ចូលលេងបានតែតែប្រាំពីរលើកប៉ុណ្ណោះនៅក្របខណ្ឌ Premier League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jack Grealish: Pep Guardiola says Manchester City midfielder will return when performances improve - Yahoo Sports

មានន័យថាកន្លងមក Grealish បានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងសម្រាប់ព្រឹត្តការណ៏ប្រកួតCommunity Shield , European Super Cup និងទាំងពីរប្រកួតនៅ Club World Cup ក្នុងប្រទេស Saudi Arabia។ ទោះយ៉ាងណា Grealish ចូលលេងការប្រកួតលីកចុងក្រោយនៅថ្ងៃទី ៣០ខែធ្នូជាមួយនឹងក្រុម Sheffield United ប៉ុន្តែចូលលេងមិនបានពេញម៉ោងទេគឺត្រូវបានប្តូរជំនួសដោយកីឡាករវ័យក្មេង Oscar Bobb នៅនាទីទី ៥២ ។
Pep Guardiola: Jack Grealish will return to Manchester City side when performances improve - Eurosport
គ្រូបង្វឹកសញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈ គាត់(Grealish) ប្រៀបដូចជាកីឡាករដទៃទៀតនៅក្នុងក្រុម មិនថាទម្រង់លេង រឺការបង្វឹកនិងតម្លៃខ្លួនប៉ុណ្ណានោះទេ យើងមិនផ្លាស់ប្តូរឡើយ។ ដូច្នេះសមត្ថភាពរបស់គាត់ទៅវិញទេជាភាពខុសគ្នានោះ។

ប្រភព:BBC

No posts
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829