Close
ads Featured-Image
ខ្សែប្រយុទ្ធ Mitrovic ប្រឈមនឹងការពិន័យធ្ងន់ធ្ងរ ចំពោះទង្វើររបស់គេ
ទំហំអក្សរ
តូច
ធំ

តារាឆ្នើមរបស់ក្លឹប Fulham Alexandar Mitrovic អាចប្រឈមមុខនឹងការហាមប្រាមរហូតដល់ដាច់រដូវកាល 22/23 តែម្តង ។ កាលពីថ្ងៃអាទិត្យ ក្រុមរបស់លោក Marco Silva បានធ្វើការប្រកួតនៅ Old Trafford ទល់នឹងក្រុម Manchester United ។ បន្ទាប់ពីស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី 50 អ្វីៗបានចាប់ផ្តើមច្របូកច្របល់សម្រាប់ Mitrovic និង Fulham នៅនាទី 72 ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

BREAKING: Mitrovic 'could be banned for the rest of the season' after shoving the referee

ads

Jadon Sancho បាន​ទាត់​អ្នកចាំទី Bernd Leno របស់ Fulham មុនពេល Willian ហាក់ដូចជា​រារាំង​បាល់​ចូល​ពីក្រោយ​សំណាញ់​ដោយ​ដៃ។ ក្នុងអំឡុងពេលត្រួតពិនិត្យ VAR គ្រូរបស់ Fulham ត្រូវបានបណ្តេញចេញសម្រាប់ការនិយាយរំខានទៅកាន់អាជ្ញាកណ្តាល Chris Kavanagh ។ នៅចំណុចនេះ បញ្ហាបានធ្លាក់ដល់ Mitrovic ម្តង ខណៈដែលគាត់បានព្យាយាមរំខានដល់អាជ្ញាកណ្តាល់ខ្លាំងពេក រហូតដល់ថ្នាក់ច្រាន ទើបលោក Kavanagh បានផ្តល់កាតក្រហមមួយទៀតឲ្យទៅគាត់ ។

កាល​ពី​យប់​ថ្ងៃ​ចន្ទ FA បាន​ចោទ​ប្រកាន់​កីឡាករ​សញ្ជាតិ​ស៊ែប៊ី​ជា​ផ្លូវ​ការ ខណៈ​ដែល​បង្ហាញ​ពី​ការ​ហាម​ប្រាម​រយៈ​ពេល​យូរ ។ សេចក្តីថ្លែងការណ៍មួយបានសរសេរថា «FA បានអះអាងថា ការដាក់ទណ្ឌកម្មស្តង់ដារដែលនឹងអនុវត្តចំពោះលោក Aleksandar Mitrovic ចំពោះការប្រព្រឹត្តិអំពើហឹង្សាដែលគាត់បានប្រព្រឹត្តចំពោះអាជ្ញាកណ្តាលនៃការប្រកួតគឺមិនគ្រប់គ្រាន់នោះទេ ។ លើសពីនេះទៀត អាកប្បកិរិយា និង/ឬភាសារបស់ Aleksandar Mitrovic ត្រូវបានចោទប្រកាន់ថាមិនសមរម្យ និង/ឬបំពាន និង/ឬប្រមាថ និង/ឬគំរាមកំហែង បន្ទាប់ពីការបណ្តេញចេញ។»

 

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031