ច្បាស់ៗ! ប្រធាន La Liga បានបញ្ជាក់យ៉ាងដូច្នេះ.. ជុំវិញករណី Mbappe ទៅ Real Madrid

Published 2 years ago
677 Views
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ក្នុងពេលថ្មីៗនេះ សូម្បីតែប្រធានលីគអេស៉្បាញ La Liga លោក Javier Tebas បានថ្លែងទៅកាន់សារព័ត៌មាន L’Equipe យ៉ាងដូច្នេះថា «Mbappe នឹងចាកចេញពី PSG ហើយប្រាកដណាស់ឱកាស ៩៩ភាគរយ ឯណោះដែល Mbappe ចុះកុងត្រាចូលរួមជាមួយ Real Madrid ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​គាត់ [Mbappe] បាន​ចុះ​ហត្ថលេខា​រួចឬនៅនោះទេ»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

La Liga boss Javier Tebas aims ANOTHER dig at Barcelona as he talks up Real Madrid's chances of signing Kylian Mbappe | Goal.com US

ទោះបីជាកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ ក៏លោក Tebas នៅជឿជាក់ថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេល Mbappe ក្លាយខ្លួនជាកីឡាកររបស់ម្ចាស់ជើងឯក UCL ១៤សម័យ។ ទន្ទឹមនឹងនេះ Real Madrid បានឈានដល់កិច្ចព្រមព្រៀងមួយរួចហើយ ដើម្បីចុះហត្ថលេខាលើ Mbappe ដោយគ្មានតម្លៃខ្លួន មុនយុទ្ធនាការ ២០២៤/២៥ ចូលមកដល់។

La Liga president Javier Tebas during an interview on May 24, 2023

បន្ថែមពីនេះ Mbappe ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ចូល​រួម​ក្នុង​កិច្ច​សន្យា​រយៈ​ពេល​ ៥​ឆ្នាំ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងពាក់អាវ​លេខ១០ ពេល​គាត់​មក​ដល់​កីឡដ្ឋាន Santiago Bernabeu។ គួរជម្រាបផងដែរថា កីឡាករសញ្ជាតិបារាំង បច្ចុប្បន្នកំពុងរីករាយនឹងការស៊ុតបញ្ចូលទីបាន ៣២គ្រាប់ ក្នុងការប្រកួតចំនួន ៣៣ នៅរដូវកាលនេះ សម្រាប់ Paris Saint-Germain៕

Kylian Mbappe 'reaches agreement with Real Madrid to join on free transfer next season' in hammer blow to PSG | The Sun

ប្រភព៖ SportsMole

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829