Close
Ads: 88BOL
Featured-Image
កីឡាករគុនខ្មែរម្នាក់ទៀតហើយ ត្រូវបានគេបិតទីផ្សារនៅប្រទេសថៃ ហើយរសាត់មករត់តុនៅស្រុកខ្មែរវិញ ខណៈបច្ចុប្បន្នបានចូលរួមជាមួយ KKIF
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ កីឡាករ ស៊ូ ភា ដែលកីឡាករខ្មែរ ប្រកបអាជីពនៅឯប្រទេសថៃ បានជួបប្រទះបញ្ហា ជីវភាព ធ្ងន់ធ្ងរ ក្រោយពីគេបិទមិនឲ្យប្រកួត បន្ទាប់ពីមានបញ្ហារវាង គុនខ្មែរ និង មួយថៃ ។ យ៉ាងណាមិញ បច្ចុប្បន្នលោក ឧញ្ញ៉ា ស្រី ចាន់ថន បានផ្តល់ឪកាសឲ្យកីឡាកររូបនេះចូលរួមជាមួយនឹងក្លឹបរបស់លោក KKIF ដើម្បីបន្តអាជីពរបស់ខ្លួនជាមួយនឹងគុនខ្មែរបន្តទៀត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 4 people and television

នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤នេះលោក ឧញ្ញ៉ា ស្រី ចាន់ថន បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា៖ «(គេបានបិទកីឡាករខ្មែរមិនអោយប្រគួត)នៅទីបំផុតកីឡាករ ស៊ូ ភា ដែលជាកូនខ្មែរស្រុកកំណើតមកពីខេត្ត ត្បូងឃ្មុំ ដោយសារតែជីវះភាពខ្វះខាតលំបាកខ្លាំងពេក ស៊ូ ភា និងគ្រួសារត្រូវសម្រេចចិត្តធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃមានឳពុកជាកម្មករសំណង់ហើយ ស៊ូ ភា ត្រូវម្ដាយបោះបង់ចោលតាំងតែពីវ័យ១៣ឆ្នាំរូបគេបានក្លឹបប្រដាល់នៅប្រទេសពេញចិត្តឲ្យចូលធ្វើការហ្វឹកហាត់ប្រដាល់នៅប្រទេសថៃរយះពេល៧ឆ្នាំប្រវត្តិប្រកួតជាង៩០ដងគេធ្លាប់ចូលរួមប្រកួតនៅសង្វៀនប៉ុស្ដិ៍លេខ៨ប្រទេសថៃនិងសង្វៀនលុម្ភីនីជាដើមនិងធ្លាប់ប្រកួតដណ្ដើមខ្សែក្រវាត់ Global 44Kg ទៀតផងដោយសារតែបញ្ហាគុនខ្មែរនិងមួយថៃ ស៊ូ ភា ត្រូវបានក្លឹបប្រដាល់ថៃបិទមិនឲ្យធ្វើការហ្វឹកហាត់និងឡើងប្រកួតទៀតផងបន្ទាប់មកទៀតកីឡាករ ស៊ូ ភា មានបញ្ហាពិបាកយ៉ាងខ្លាំងរូបគេបានរសាត់អណ្ដែតមកធ្វើជាអ្នករត់តុកាហ្វេនៅម្ដុំសាលាវ៉ាន់ដាបន្ទាប់ពីខ្ញុំបាទ ស្រី ចាន់ថន ទទួលបាននូវព័ត៍មាននេះភ្លាមតាមរយះផេង STANGDA KUN KHMER ខ្ញុំសម្រេចឲ្យក្រុមការងាធ្វើការលើបញ្ហានេះភ្លាមៗតែម្ដងអ្វីដែលខ្ញុំចង់និយាយនោះគឺថាបរទេសគេមិនត្រូវការអ្នកតែខ្ញុំជាខ្មែរខ្ញុំស្រលាញ់ជនរួមជាតិរបស់ខ្ញុំហើយពេលនេះ ស៊ូ ភា និងទទូលបានឳកាសសារជាថ្មីដោយរូបគេនិងត្រូវចូលរួមធ្វើការហ្វឹកហាត់និងក្លាយទៅជាសមាជិកក្នុងក្លឹបប្រដាល់ KKIF ហើយខ្ញុំសង្ឃឹមថាប្អូននិងមានការប្រឹងប្រែងនិងជោគជ័យជាមួយនិងគុនខ្មែររបស់យើងសូមអរគុណដោយក្ដីគោរពស្រលាញ់ពីខ្ញុំបាន ស្រី ចាន់ថន។»

អត្ថបទទាក់ទង