ពេញលេងហើយ! កម្ពុជា ប្តេជ្ញា ដាក់បញ្ជូលទង់ជាតិខ្មែរ ក្នុងខ្សែក្រវាត់ WBC នៅថ្ងៃទី២៩ខែកុម្ភៈខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ទំហំអក្សរ
តូច
ធំ
គុនខ្មែរ ៖ យោងទៅតាមសេចក្តីថ្លៃងការណ៍មួយរបស់ផេក Cambodia 2023 បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជា កំពុងរៀបចំផែនការដើម្បីដាក់បញ្ជូលទង់ជាតិទៅក្នុងខ្សែក្រវាត់ WBC ។ សេចក្តីថ្លែងការណ៍នោះមានអត្ថន័យថា៖ «ទង់ជាតិកម្ពុជា នឹងមាននៅ WBC បើយើងចូលបានជោគជ័យ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំ កម្មវិធីប្រកួត ប្រដាល់សកលអាជីព នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀល នៅពហុកីឡដ្ឋានជាតិ ដែលមានចំនួន ៨គូរ ដោយ តម្រូវឱ្យប្រកួត ស្របតាមបទបញ្ជាការប្រកួត និង បទប្បញ្ញត្តិ របស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក-WBC។
អត្ថបទកំពុងចាប់អារម្មណ៍៖ អុញមិនទាន់ដឹងអីផង! គ្រូថ្មី Man Utd ទទួលបានរហ័សនាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីកូនក្រុម
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
កម្មវិធីប្រកួតនេះរៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌ ដើម្បីសុំចូលជាសមាជិក របស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (World Boxing Council-WBC) ដោយនឹងមានថ្នាក់ ដឹកនាំរបស់ ស្ថាប័ន ប្រដាល់សកលអាជីព WBC មកពី ប្រទេសជប៉ុន មកធ្វើការពិនិត្យ និងវាយតម្លៃ ដោយផ្ទាល់។ អត្ថប្រយោជន៍នៃការចូលជាសមាជិករបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក-WBC គឺកីឡាករ-ការិនី ប្រដាល់ សកលអាជីព កម្ពុជានឹងមានសិទ្ធិចូល រួមការប្រកួតប្រដាល់សកលអាជីពដែលស្ថិតក្រោមការគ្រប់គ្រង និងរៀបចំឡើងដោយស្ថាប័ន ប្រដាល់ សកល អាជីព WBC»៕
Topics
អត្ថបទទាក់ទង