
(អង់គ្លេស)៖ របាយការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានអះអាងថា ក្លឹបបិសាចក្រហម Manchester United នៅតែចង់បានខ្សែប្រយុទ្ធ Harry Kane មករួមក្រុម ខណៈពួកគេបានបរាជ័យលើប្រធានក្រុមអង់គ្លេស Kane នៅកំឡុងរដូវក្តៅឆ្នាំ២០២៣។
យោងតាម FootballTransfers ក្រុម Man Utd មានឆន្ទៈក្នុងការបង្កើនចំណាប់អារម្មណ៍របស់ពួកគេចំពោះ Kane ចំពេលមានរឿងចម្រូងចម្រាសអំពីអនាគតរបស់លោក Thomas Tuchel នៅកីឡដ្ឋាន Allianz Arena និងភាពមិនច្បាស់លាស់ដែលនឹងនាំឆ្ពោះទៅរកទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ស្របពេលថ្មីៗនេះ បិសាចក្រហមកំពុងចាប់អារម្មណ៍លើខ្សែបម្រើ Frenkie de Jong របស់ Barcelona ដែលវាជាផ្នែកនៃការចំណាយកញ្ចប់ទឹកប្រាក់ ២៥០លានផោន លើកីឡាករចំណូលថ្មី។
មិនតែប៉ុណ្ណោះ Kane បានបង្ហាញពីកូនចិត្តចង់ត្រលប់មកកាន់ Premier League វិញ បើទោះបីជាកុងត្រាជាមួយ Bayern Munich មានសុពលភាពដល់ឆ្នាំ២០២៧ ក៏ដោយ។ សរុបមក យើងមានតែរង់ចាំមើលថាតើ Man Utd អាចធ្វើឲ្យកិច្ចកុងត្រាមួយនេះកើតឡើងនៅឆ្នាំ ២០២៤ បានដែរឬយ៉ាងណា៕
ប្រភព៖ GOAL

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



