
គុនខ្មែរ៖ សែន ច័ន្ទរិទ្ធីគុន ឬ Thiago បានបង្ហាញខ្សែក្រវាត់លំដាប់ពិភពលោកចំនួន៦ខ្សែ ដែលចេញពីស្ថាប័នអន្តរជាតិ ISKA និង WKU ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនទាន់អាចកើតឡើងបាន ដោយរង់ចាំមានម្ចាស់ Sponsor និងអ្នកមានធន់ធាន ដើម្បីរៀបចំការប្រកួតមួយនេះឲ្យកើតឡើងជាការពិត។ យោងទៅតាមការបញ្ជាក់ថា Admin គីតសង់ ដែលបានទៅសួរសុខទុក្ខ Thiago នៅក្លឹបរបស់គាត់ផ្ទាល់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងចំពោះវត្តមានខ្សែក្រវាត់ទាំងអស់នេះ ហើយបានសាកសួរ Thiago អំពីផែនការបន្តបន្ទាប់របស់គេអំពីគុនខ្មែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

