
(អេស៉្បាញ)៖ អ្នកចាត់ការទូទៅក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា បានផ្តល់ឱកាសដល់ខ្សែបម្រើចាស់វស្សា Luka Modric ដើម្បីឲ្យរូបគេមកជំនួសតំណែងគ្រូបង្វឹកសម្រាប់រដូវកាលក្រោយ នេះបើតាមការអះអាងរបស់សារព័ត៌មាន The Athletic។ ទន្ទឹមនឹងនេះ លោក Ancelotti បានបង្ហើបថា Modric អាចនឹងបន្តលេងនៅ Bernabeu មួយឆ្នាំទៀត។
របាយការណ៍បន្ថែមបានអះអាងថា Modric ដំបូងឡើយ បានទទួលការផ្តល់ជូនក្នុងការក្លាយខ្លួនជាអ្នកចាត់ការទូទៅក្លឹបកាលពីប៉ុន្មានខែមុន ប៉ុន្តែម្ចាស់ Ballon Dor ឆ្នាំ២០១៨ រូបនេះបានបដិសេធសំណើរនៅអំឡុងពេលនោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពជិតស្និទ្ធនឹងស្ថានភាពជាក់ស្តែងជឿថា Modric មិនទាន់យល់ព្រមទាំងស្រុងក្នុងការក្លាយខ្លួនជាគ្រូបង្វឹករបស់ក្រុម Real Madrid នោះទេ ប៉ុន្តែវានឹងអាចកើតឡើងក្នុងពេលអនាគត។
គួរកត់សម្គាល់ថា Modric រកបាន ៣៨គ្រាប់ និង ៨៣ Assists សម្រាប់ Real Madrid ហើយបានប្រមូលពានរង្វាន់ធំៗចំនួន ២៣ នៅក្នុងរដ្ឋធានីអេស្ប៉ាញ រួមទាំងពានរង្វាន់ Champions League ចំនួន ៥លើក និង La Liga ចំនួន ៣លើក ផងដែរ។ សរុបមក Modric ត្រូវបានគេសន្មត់ថា មិនប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នោះទេ ខណៈរូបគេអាចនឹងបន្តលេងក្នុងនាមកីឡាករអាជីព៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



