ជោគវាសនានៃការប្រជែងពាននិងការការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League របស់ក្រុមមេឃខៀវ Man. City ហាក់ឃ្លាតឆ្ងាយបន្តិច មុនពេលពួកគេត្រូវបើកទ្វារកីឡដ្ឋានទទួលក្រុម Brentford នៅទឹកដី Etihad នៅវេលាម៉ោង២និង៣០នាទីទាបភ្លឺឈានចូលថ្ងៃពុធស្អែកនេះ។ ក្រុមលោក Pep Guardiola បានបញ្ចប់ការឈ្នះ១១ ប្រកួតរបស់ពួកគេក្រោយបានត្រឹមស្មើ ១-១ ជាមួយ Chelsea កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមរហស្សនាមឃ្មុំ Brentford ត្រូវបានក្រុម Liverpool លត់ទក់សាច់ Liverpool ៤-១។Man.City បច្ចុប្បន្នឈរនៅលេខរៀងទី៣ ដោយ៦ប្រកួតចុងក្រោយឈ្នះ៥ស្មើ១ ខណៈBrentford ឈរនៅលេខរៀងទី១៤។
១.ប្រវត្តិជួបគ្នា
Brentford បានចាញ់ប្រាំមួយប្រកួតក្នុងចំណោមការប្រកួតក្រៅដីចំនួនប្រាំបីលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Manchester City គ្រប់ក្របខណ្ឌប្រកួតទាំងអស់។
Brentford នឹងសម្លឹងរកការក្លាយជាក្រុមទីពីរដែលឈ្នះការប្រកួតក្រៅដី២ដងទល់ Manchester City បន្ទាប់ពីបានយកឈ្នះពួកគេ ២-១ ក្នុងការប្រកួតEPL កាលពីរដូវកាលមុនក្នុងខែកុម្ភៈ(២០២៣)នេះដូចគ្នា។សម្រាប់៥ប្រកួតចុងក្រោយគឺពួកគេទាំងពីរមិនដែលស្មើខណៈ Man.City ឈ្នះ៣ ហើយ Brentford ឈ្នះ២ខណៈជួបគ្នាកាល ពី ថ្ងៃទី៥កុម្ភៈ2024គឺMan.City បានផ្តួលពួកគេដោយលទ្ធផល ៣ទល់និង១នៅទឹកដី Brentford។
បន្ទាប់ពីយកឈ្នះ Brentford 3-1 ក្នុងការប្រកួតបញ្ច្រាសកាលពីដើមខែនេះ Manchester City vs Brentford អាចក្លាយជាករណីទីបីនៃក្រុមមួយដែលបានផ្តួលពីរដងទៀតក្នុងខែដូចគ្នាក្នុង Premier League ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Pep Guardiola នឹងគ្មាន Josko Gvardiol និង Jack Grealish សម្រាប់ការស្វាគមន៍ Brentford ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Lewis, Dias, Stones, Ake; Rodri, Nunes; Silva, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Brentford នឹងមានកីឡាករមិនតិចជាងប្រាំមួយនាក់ដោយសាររបួស ខណៈគ្រូបង្វឹកលោក Thomas Frank បានផ្តល់យោបល់ថា Ethan Pinnock នឹងមិនសមនឹងលេងរហូតដល់ខែមីនា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Ajer, Collins, Mee; Lewis-Potter, Janelt, Jensen, Norgaard, Reguilon; Toney, Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:១ Brentford
ប្រភព:whoscored &sportskeeda&sportsmole
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]