Close
Featured-Image
Chelsea កំពុងពិចារណាចែចូវលើខ្សែប្រយុទ្ធម្នាក់នេះវិញ ដើម្បីជំនួសការចង់បាន Victor Osimhen
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល O Dia ត្រូវ​បាន​គេ​រាយការណ៍​ថា ក្លឹបតោខៀវ Chelsea ​កំពុង​ពិចារណា​ក្នុង​ការ​ធ្វើ​ការ​ខិត​ខំ​ប្រឹងប្រែងសម្រាប់​ខ្សែ​ប្រយុទ្ធ Pedro របស់ក្រុម Flamengo ។ ទន្ទឹមនឹងនេះ ការចូលចែចូវលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៦ឆ្នាំ គឺដើម្បីជំនួសការដេញថ្លៃចង់បានខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹបអ៊ីតាលី Napoli វិញ បន្ទាប់ពីលក្ខខណ្ឌដោះលែងកីឡាករអន្តរជាតិនីហ្សេរីយ៉ាមានតម្លៃធំសម្បើមដល់ជាង ១១១លានផោន ឯណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea 'considering move for Flamengo forward Pedro'

ដោយឡែកចាប់តាំងពីឆ្នាំ២០២០ ការស៊ុតបញ្ចូលទីសរុបរបស់ Pedro មានចំនួន ១០៧គ្រាប់ និង ២៣ដង assists ត្រូវបានរួមចំណែកពីការបង្ហាញខ្លួនចំនួន ២២១លើក ហើយគាត់បានឈ្នះពានរង្វាន់លីគប្រេស៊ីល និងពានរង្វាន់ Copa Libertadores ក្នុងចំណោមគ្រឿងប្រាក់ ដែលគាត់បានឈ្នះនៅពេលគាត់លេងតំណាងឱ្យក្រុម Flamengo ។

Pedro celebrates scoring for Flamengo on September 7, 2022

ជាមួយគ្នានេះផងដែរ Pedro មានកុងត្រារហូតដល់ឆ្នាំ២០២៧ ជាមួយ Flamengo ប៉ុន្តែរបាយការណ៍បានបង្ហាញថា Chelsea នឹងព្យាយាមធានានូវកិច្ចព្រមព្រៀងក្នុងតម្លៃផ្ទេរកញ្ចប់ទឹកប្រាក់ ២៥លានអឺរ៉ូ ដែលជាតម្លៃដ៏សមរម្យសម្រាប់ក្លឹប៕

Forest, Spurs keen on Flamengo attacker Pedro| All Football

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829