
(អង់គ្លេស)៖ យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ Fichajes បាឲ្យដឹងថា ឥឡូវនេះប្រធានក្រុមកាំភ្លើងធំបានសម្រេចចិត្តផ្តល់អាទិភាពលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Ollie Watkins របស់ក្រុម Aston Villa ហើយកំពុងរៀបចំដាក់សំណើដេញថ្លៃជាផ្លូវការសម្រាប់កីឡាករសញ្ជាតិអង់គ្លេសនៅរដូវក្តៅនេះ។
គួរកត់សម្គាល់ថាអតីតកីឡាករ Brentford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យ Aston Villa ទទួលបានការប្រកួតប្រជែងក្នុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ដោយរកបានតួលេខពីរដងក្នុងការស៊ុតបញ្ចូលទី ១៣គ្រាប់ និង assists ១២ដង ក្នុងចំណើម ២៥ប្រកួត នៅក្របខ័ណ្ឌលីគកំពូល។ ជាលទ្ធផល ក្រុមតោកំណាច Aston Villa មានជំហរល្អក្នុងការទាមទារតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះដល់ទៅ ១០០លានអឺរ៉ូ ឯណោះ នេះបើតាមរបាយការណ៍បានបញ្ជាក់។
គួរជម្រាបផងដែរថា បច្ចុប្បន្ន Arsenal ចូលប្រជែងដេញថ្លៃលើ Ollie Watkins គឺដើម្បីជំនួសការដែលចង់បានកីឡាករ Ivan Toney ប្រសិនក្លឹបបរាជ័យលើការចុះកុងត្រាលើខ្សែប្រយុទ្ធរបស់ក្រុម Brentford រូបនេះ អាចថាជាគម្រោងបណ្តោះអាសន្នប៉ុណ្ណោះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



