បរទេស៖ ក្លឹបមេឃខៀវ Manchester City បានរៀបចំលក្ខណៈសម្បត្តិរបស់ខ្លួនបានយ៉ាងល្អ ដើម្បីចូលរួមប្រជែងជាមួយនឹងក្លឹប Real Madrid ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint Germain គឺ កីឡាករ Kylian Mbappe ដែលត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹបយក្សនៅប្រទេសបារាំងនៅពេលចប់រដូវកាលនេះ។ ទោះបីជាមានរបាយការណ៍បានចុះផ្សាយថា ខ្សែប្រយុទ្ធឆ្នើមរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លឹប Real Madrid ក៏ដោយ ប៉ុន្តែបើយោងទៅតាម DefensaCentral ចុះផ្សាយថា អះអាងថា ក្លឹប Man City ជាដៃគូប្រកួតប្រជែងមានសក្តានុពលមួយសម្រាប់ Real Madrid ក្នុងការចុះកុងត្រាលើ Kylian Mbappe ដោយពួកគេនឹងធ្វើគ្រប់យ៉ាងដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះកើតឡើងបាន។ យោងតាមរបាយការណ៍ខាងលើ បានបញ្ជាក់ថាក្រុមរបស់លោក Pep Guardiola ត្រៀមខ្លួនសម្រេចក្នុងការធ្វើឲ្យ Mbappe ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបន្ទាប់ពី Erling Haaland ដែលត្រូវបានគេជឿជាក់ថា ទទួលបាន ៤០០, ០០០ក្នុងមួយសប្តាហ៍៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអីយ៉ាស Man Utd ចង់ចូលលូកថ្លើម Real Madrid ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ
អត្ថបទទាក់ទង
2 weeks ago .
2.9K Views
គ្រូ Real Madrid ថាកីឡាកររូបនេះ «ជាបញ្ហាធំមួយ» ធ្វើឲ្យក្លឹបចុះខ្សោយ
1 month ago .
411 Views
ពេញលេងហើយ! តារាឆ្នើម Liverpool រូបនេះ នៅតែស្ថិតក្នុងបញ្ជីទិញកំពូលរបស់ Real Madrid
1 month ago .
786 Views
Suarez ធ្លាប់ណែនាំ Neymar ឲ្យផ្លាស់ទៅក្លឹបយក្សមួយនេះ ជាជាងទៅ PSG