
(អង់គ្លេស)៖ យោងតាមរបាយការណ៍មួយពី Football Insider បានឱ្យដឹងថា បច្ចុប្បន្នក្លឹបសារិកាព្រៃ Newcastle United និងក្លឹប Aston Villa កំពុងតែនាំមុខគេ សម្រាប់ការចរចារលើខ្សែបម្រើកណ្តាលរបស់ក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Emile Smith Rowe ។ រំលឹកដែរថា Aston Villa បានព្យាយាម និងបរាជ័យរួចទៅហើយក្នុងការដេញថ្លៃ Smith Rowe ពី Arsenal ដោយបានដាក់សំណើដេញថ្លៃ ២៥លានផោន និង ៣០លានផោនសម្រាប់កីឡាករអង់គ្លេស នៅក្នុងអំឡុងឆ្នាំ២០២១ ប៉ុន្តែក្រុមកាំភ្លើងធំបានច្រានចោលបដិសេធសំណើ ខណៈកីឡាករ Smith Rowe បានចុះកិច្ចសន្យារយៈពេលវែង។
គួរកត់សម្គាល់ថា កីឡាករវ័យសញ្ជាតិអង់គ្លេស ដែលមានវ័យ ២៣ឆ្នាំ បានលេងនៅជម្រើសដំបូងសម្រាប់ Arsenal ក្នុងឱកាសចូលលេង ១១១លើក ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និង assists ១២ដង ក៏ដូចជាការឈ្នះពានរង្វាន់ Community Shield ចំនួន២លើក ផងដែរ។
ទន្ទឹមនឹងនេះ Smith Rowe អាចជាកីឡាករArsenal ម្នាក់ ក្នុងចំណោមកីឡាករមួយចំនួនផ្សេងទៀត ដើម្បីស្វែងរកគោលដៅផ្ទេរថ្មីនៅរដូវក្តៅខាងមុខនេះ។
ប្រភព៖ SportsMole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



