
បរទេស៖ ខ្សែការពារឆ្វេងដ៏ឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Luke Shaw ត្រូវបង្ខំចិត្តចាកចេញពីទីលានភ្លាមៗ អំឡុងពេលការប្រកួតដែល Manchester United យកឈ្នះលើ Luton Town ដោយលទ្ធផល ២-១ នៅ Kenilword Road ។ Luke Shaw ត្រូវបានគេសង្ស័យថា អាចនឹងមានបញ្ហារបួសមុនការប្រកួតមួយនេះចាប់ផ្តើម ប៉ុន្តែក្រោយមកបែរជាឃើញវត្តមានរបស់ខ្លួនការពាររូបនេះជាប់ជម្រើស១១នាក់វិញ ដោយរូបគេអមជាមួយនឹង Maguire, Varane និង Diogo Dalot ។ ទោះបីជាយ៉ាងណាមិញ ការចាប់ផ្តើមរបស់គេក្នុងការប្រកួតហាក់មិនល្អដូចការរំពឹងទុកឡើយ ដោយរូបគេត្រូវបានប្តូរចេញភ្លាមៗ នៅចុងបញ្ចប់វគ្គទី១ ដោយជំនួសវិញដោយ Victor Lindelof ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible