

(អាល្លឺម៉ង់)៖ ក្លឹបយក្សនៅអាល្លឺម៉ង់ Bayern Munich បានចាញ់ការប្រកួត ៣ លើកជាប់ៗគ្នា បន្ទាប់ពីបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Bochum ៣ទល់នឹង២ កាលពីយប់មិញ។ ទន្ទឹមនឹងនេះ សម្ពាធកំពុងកើនឡើងទៅលើគ្រូបង្វឹកលោក Thomas Tuchel ខណៈដែលគាត់បានដឹកនាំក្រុមឱ្យបរាជ័យ ៣ប្រកួតជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់។

បើទោះជា ខ្សែបម្រើ Jamal Musiala របស់ Bayern បានស៊ុតបញ្ចូលទីនាំមុខ ១គ្រាប់ មុននៅនាទី១៤ ក៏ដោយ ប៉ុន្តែ ៩០នាទីពេញ ក្រុម Bochum បានទទួលជ៏យជម្នះ និងទទួលបានបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៧៨ ខណៈដែលខ្សែការពារ Dayot Upamecano របស់ Bayern ត្រូវបានបណ្តេញចេញពីទីលានផងដែរ។ បន្ថែមពីនេះ ខ្សែប្រយុទ្ធ Harry Kane ក៏រកបាន ១គ្រាប់ នៅចុងម៉ោងសម្រាប់ Bayern Munich ផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុម Bayern មាន ៨ពិន្ទតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលបានបន្តយុទ្ធនាការលីគដ៏គួរឱ្យកត់សម្គាល់របស់ពួកគេជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Heidenheim កាលពីថ្ងៃសៅរ៍។ មិនតែប៉ុណ្ណោះ នៅសល់ការប្រកួតក្នុងលីគ Bundesliga ចំនួន ១២ប៉ុណ្ណោះក្នុងរដូវកាលនេះ៕
សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖
ប្រភព៖ SPORTBIBLE

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



