
បរទេសៈ ក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Bayern Munich គឺ Harry kane មកកាន់ក្របខណ្ឌ Premier League សារជាថ្មី។ បើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មាន Football Insider បានចុះផ្សាយថា ក្លឹប Chelsea បច្ចុប្បន្នកំពុងសិក្សាអំពីលទ្ធភាពក្នុងការចុះកុងត្រាលើ Harry Kane ដោយមានរបាយការណ៍ថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ហាក់បីមិនរីករាយជាមួយអាជីពរបស់ខ្លួននៅទឹកដីអាល្លីម៉ង់ឡើយ ។ គ្រូបង្វឹកក្លឹប Chelsea លោក Pochettino ធ្លាប់បង្វឹកខ្សែប្រយុទ្ធឆ្នើមររូបនេះរយៈពេល៥ឆ្នាំកាលពីរូបលោកនៅក្លឹប Tottenham Hotspur ដូច្នេះទំនាក់ទំនងដ៏ល្អរវាងអ្នកទាំងពីរអាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះកើតឡើងបាន៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


