រយៈពេលបីខែបន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤ទល់និង៤ នៅកីឡដ្ឋាន Stamford Bridge ក្រុមមេឃខៀវ Manchester City និង Chelsea និងបន្តទូទាត់គ្នានៅកីឡដ្ឋាន Etihad វិញម្តងសម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៍ស្អែកនេះវេលាម៉ោង១២ និង៣០នាទីឈានចូលថ្ងៃអាទិត្យម៉ោងនៅប្រទេសកម្ពុជាយើង។ក្រុម Man.City ពិតជាស្រេកឃ្លានជ័យជំនះសម្រាប់ការប្រកួតនេះដើម្បីបន្តប្រជែង និង ការពារតំណែងEPL ទល់និងក្រុម Liverpool ដែលឈរនៅលើពួកគេ២ពិន្ទុតែMan.City ប្រកួតបានតិចជាង ២៣សប្តាហ៏ទល់និង២៤។ ៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌEPLធ្វើបានល្អណាស់ដោយឈ្នះទាំង៦ខណៈ Chelsea ៦ប្រកួតចុងក្រោយឈ្នមះ៤ចាញ់២។
១.ប្រវត្តិជួបគ្នា ជួបគ្នា៤ដងចុងក្រោយនៅក្នុងផ្ទះ Man.City ការពារមិនអោយគូបដិបក្សស៊ុតបញ្ចូលទីបាននោះទេ។សរុបមកជួបគ្នា១០ដងគ្រប់ក្របខណ្ឌប្រកួតចុងក្រោយ Chelsea ឈ្នះ២ចាញ់២ស្មើ១ ខណៈ Man.City ឈ្នះ៥ក្នុងនោះ៥ដងចុងក្រោយនៅEPL គឺChelseមិនដែលឈ្នះនិងស្មើ១ហើយចាញ់៤ដង។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Pep Guardiola បានរងផលប៉ះពាល់កីឡាករសំខាន់ៗរងរបួសមានដូចជាខ្សែការពារJosko Gvardiol, ខ្សែបម្រើ Bernardo Silva និង បម្រើJack Grealish ពួកគេសុទ្ធតែអាចនិងអវត្តមាន។សម្រាប់ Mateo Kovacic បានត្រលប់មកហ្វឹកហាត់វិញ ប៉ុន្តែនៅតែមានការសង្ស័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Ake; Stones, Rodri; Bernardo, De Bruyne, Alvarez, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea នៅតែមិនមានកីឡាករតិចជាងប្រាំបីនាក់ដោយសាររបួស។Christopher Nkunku ដែលចូលលេងក្នុងតង់ទីពីរនៅ Crystal Palace កាលពីថ្ងៃចន្ទអាចនិងជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, Colwill, Chilwell; Fernandez, Caicedo; Palmer, Gallagher, Jackson; Nkunku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣ :១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]