
(អេស៉្បាញ)៖ ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា ក្លឹបបានត្រៀមខ្លួន និងមានឆន្ទៈក្នុងការទទួលសំណើណាមួយពីក្លឹប ដែលចង់បានខ្សែការពារ Alejandro Balde ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ស្របពេលក្លឹបកាតាឡានកំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុយ៉ាងលំបាក។
គួររំលឹកផងដែរថា Balde បានរួមរស់ជាមួយក្រុម Barcelona តាំងពីអាយុ ៨ឆ្នាំ ដោយបានរីកចម្រើនធំធាត់ឡើងតាមរយៈក្រុមថ្នាលយុវជននៅ Camp Nou មុនពេលបង្ហាញខ្លួនជាលើកដំបូងកក្នុងឆ្នាំ២០២១ ។ ជាក់ស្តែង កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែង ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយលក្ខខណ្ឌបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៨។ សរុបមកវិញ Barcelona ចង់បានការដេញថ្លៃនូវទឹកប្រាក់ដ៏ធំសម្បើម ទើបក្លឹបពិចារណាលើការលក់៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



