
(បារាំង)៖ ប្រភពច្បាស់ការណ៍! អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានប្រាប់ទៅកាន់ក្លឹប Paris St-Germain ថា រូបគាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ ស្របពេលជាមួយគ្នា បើទោះជា Mbappe មានលក្ខខណ្ឌបន្ថែមកុងត្រា១ឆ្នាំ ទៀតជាមួយ PSG ក៏ដោយ ក៏អនាគតរបស់គេនឹងត្រូវបែកបាក់មិនអាចរំពឹងទុកបាន។
គួរកត់សម្គាល់ថា ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid កំពុងបន្តធ្វើការលើកិច្ចព្រមព្រៀង Mbappé ដោយមានទំនុកចិត្តខ្ពស់ទាំងស្រុង ដើម្បីសម្រេចបាននូវការនាំយកខ្សែប្រយុទ្ធបារាំងដ៏មានសក្តានុពលរូបនេះ មកកាន់ Santiago Bernabéu ខណៈក្លឹបផ្ទាល់បានតាមប្រមាញ់ Mbappe ជាយូរយារណាស់មកហើយ តាំងពីវីរបុរស Cristiano Ronaldo បានចាកចេញពី Real Madrid ក្នុងឆ្នាំ ២០១៨ ក្រោយផ្តួល Liverpool គ្រងជើងឯក UCL រួចមក។
តាមការប៉ាន់ស្មានពីចំណូលរបស់ Mbappe ដែលបានឈ្នះ World Cup ជាមួយបារាំងក្នុងឆ្នាំ ២០១៨ រូបគេអាចរកប្រាក់បានប្រហែល ២០០លានអឺរ៉ូ ក្នុង១ឆ្នាំ ។ សរុបមក Mbappe ស៊ុតបាន ២៤៣គ្រាប់ និង assists ៩៣ដង ក្នុង ២៩០ប្រកួត សម្រាប់ក្រុម PSG ហើយបានជួយក្លឹបឱ្យឈ្នះពានរង្វាន់ Ligue ១ ចំនួន ៥ដង។
ប្រភព៖ BBC & Fabrizio Romano

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



