Close
Featured-Image
ភ្លេចៗខ្លួន! PSG បញ្ចេញតម្លៃខ្សែបម្រើ MAN CITY ម្នាក់ ដែលក្លឹបតាមប្រមាញ់រាប់ខែ
ទំហំអក្សរ
តូច
ធំ

(បារាំង)៖ យោងតាមសារព័ត៌មាន ​​Fichajes គ្រូបង្វឹកក្លឹបយក្សបារាំង Paris Saint-Germain លោក Luis Enrique បានផ្តល់ភ្លើងខៀវឱ្យក្រុមម្ចាស់ជើងឯក Ligue ១ បង្កើនការតាមប្រមាញ់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bernardo Silva របស់ក្រុមមេឃខៀវ Manchester City ដើម្បីរៀបចំលក្ខខណ្ឌដោះលែងលើតម្លៃខ្លួនផ្ទេរប្រមាណ ៦០លានអឺរ៉ូ នៅរដូវក្តៅនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

PSG 'prepared to pay Bernardo Silva release clause'

មិនតែប៉ុណ្ណោះ Bernardo បានចុះកិច្ចសន្យាថ្មីនៅ Man City កាលពីខែកញ្ញាឆ្នាំមុន ដោយកិច្ចសន្យាគាត់នៅ Etihad មានសុពលភាពរហូតដល់ឆ្នាំ២០២៦ ។ ទន្ទឹមនឹងនេះ PSG ត្រូវ​បាន​គេ​និយាយ​ថា​មាន​ទំនុក​ចិត្ត​ខ្ពស់ ថា​ពួក​គេ​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ Bernardo នារដូវកាលក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ PSG អាចប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្លឹប Benfica ផងដែរ ខណៈដែលពេលថ្មីៗនេះ Silva បានបង្ហាញពីបំណងក្នុងការត្រលប់ទៅកាន់ក្លឹបកុមារភាពរបស់គាត់ មុនពេលគាត់ព្យួរស្បែកជើង។

Manchester City's Bernardo Silva celebrates after the match on October 29, 2023

គួរកត់សម្គាល់ថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានដើរយ៉ាងសំខាន់នៅក្នុងផែនការរបស់លោក Pep Guardiola ចាប់តាំងពីចូលរួមពី Monaco ក្នុងខែកក្កដា ឆ្នាំ២០១៧ ដោយស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៦២ដង ក្នុងការប្រកួតចំនួន ៣៣៥លើក នៅគ្រប់ការប្រកួតទាំងអស់៕

Manchester City's Bernardo Silva reacts after being substituted on September 19, 2023

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal
featured image

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ​៕អត្ថបទកំពុងចាប់អារម្មណ៍៖ ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829