Paris Saint-Germain នៅតែមានឆន្ទៈក្នុងការឈ្នះពានរង្វាន់ Champions League ដ៏ពិបាក នៅពេលដែលពួកគេស្វាគមន៍ក្រុម Real Sociedad មកកាន់ទឹកដីបារាំង Parc de Princes សម្រាប់ការប្រកួតជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលព្រឹកថ្ងៃព្រហស្បត្ត៏ទី ១៥កុម្ភៈ ២០២៤ស្អែកនេះ។សម្រាប់ក្លឹបអ្នកមានបុណ្យបានមកវាយបកយកឈ្នះ Lille ៣ទល់និង១ នៅលើទឹកដីខ្លួនឯងនៅក្របខណ្ឌ Ligue 1 កាលពីចុងសប្តាហ៍មុន ខណៈដែល Real Sociedad បានចាញ់ ម្ចាស់ផ្ទះ Osasuna ១ទល់និង០នៅលីកកំពូលអេស្បាញ La Liga។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនឹងជួបគ្នាជាលើកដំបូង។PSG បានរងបរាជ័យតែមួយលើកគត់ក្នុងការប្រកួតក្នុងផ្ទះទាំងអស់ ក្នុងរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរដងក្នុង ១៤ប្រកួត នៃការប្រកួតក្នុងផ្ទះ ១៦លើក របស់ពួកគេ។សម្រាប់ Real Sociedad មានកំណត់ត្រាក្រៅដីដ៏ល្អគួរសមនៅរដូវកាលនេះ ដោយរងបរាជ័យតែបីលើកប៉ុណ្ណោះក្នុង ២១ ប្រកួតចុងក្រោយ។
២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ)
ម្ចាស់ផ្ទះត្រូវអវត្តមានកីឡាករ៥នាក់ដោយសាររបួសសម្រាប់ការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Danilo, Marquinhos, Hernandez; Urgate, Zaire-Emery; Dembele, Asensio, Kolo Muani; Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមReal Sociedad(ភ្ញៀវ)
Real Sociedad នឹងមិនអាចហៅកីឡាករយ៉ាងហោចណាស់ប្រាំនាក់សម្រាប់ការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុងប៉ារីស ខណៈដែលតារាឆ្នើម Mikel Oyarzabal មានការសង្ស័យនៅទីនេះ ដោយបានខកខានការប្រកួតពីរលើកចុងក្រោយជាមួយនឹងបញ្ហាសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRemiro; Traore, Zubeldia, Le Normand, Galan; Merino, Zubimendi, Mendez; Kubo, Sadiq, Barrenetxea
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ៣ : ០ Real Sociedad
ប្រភព:whoscored &sportskeeda&sportsmole