កីឡាករឆ្នើម MAN CITY ២រូបទទួលរងរបួស ក្នុងការប្រកួតឈ្នះ Copenhagen នៅ UCL យប់មិញ

Published 2 years ago
758 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើ Bernardo Silva និង Phil Foden របស់ក្លឹបមេឃខៀវ Manchester City បានទទួលរងរបួស បន្ទាប់ពីការប្រកួតនៅក្របខណ្ឌ UEFA Champions League របស់ពួកគេក្រៅដីជាមួយក្រុម Copenhagen កាលពីយប់រំលងអាធ្រាត។ បើទោះបីជា Man City ទទួលបានជ័យជម្នះ ៣-១ ក៏ដោយ ប៉ុន្តែក្លឹបទាំងមូលកំពុងព្រួយបារម្ភ នឹងការអវត្តមានខ្សែបម្រើដ៏សំខាន់សម្រាប់ក្រុម ២រូបនេះ ស្របពេលតារាឆ្នើម Kevin De Bruyne ទើបតែវិលត្រលប់ចូលទីលានប្រកួតវិញ បានតែប៉ុន្មានប្រកួតប៉ុណ្ណោះ ក្រោយរូបគាត់ទើបជាសះស្បើយពីការរងរបួសដូចគ្នាផងដែរនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Grealish, Silva suffer injury setbacks in Copenhagen win

ថ្លែងទៅកាន់សារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា «Silva បានរងរបួសកជើងយ៉ាងខ្លាំង»។ គួរជម្រាបផងដែរថា ​ខ្សែបម្រើ Silva គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ ​ដែល​អាច​ត្រូវ​បាន​គេ​ដាក់​ឱ្យ​លេងនៅ​ក្រៅ​ទីលាន​ បន្ទាប់​ពីជួប​បញ្ហា​កជើង។ រឿងកើតឡើងក្រោយពី Jack Grealish ត្រូវបានបង្ខំឱ្យចាកចេញក្នុងតង់ទី១ បន្ទាប់ពីឧប្បត្តិហេតុនៅគ្រាប់បាល់បើកឆាក ខណៈខ្សែបម្រើ Grealish ទំនងជាមានបញ្ហារបួសសាច់ដុំ។ ទោះបីជារបួសរបស់កីឡាករបានកើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែលោក Pep បានបង្ហើបថា Mateo Kovacic អាចនឹងត្រលប់ទៅជួបជាមួយនឹងអតីតក្លឹបតោខៀវ Chelsea របស់គាត់នៅចុងសប្តាហ៍នេះបាន៕

Football: Soccer-Man City beat Copenhagen 3-1 in Champions League last 16  first leg | The Star

De Bruyne 'feeling good' after inspiring Man City to win at Copenhagen -  Footbalium

Copenhagen vs Man City LIVE: Champions League result and reaction as Foden  gives City second leg cushion | The Independent

ប្រភព៖ SportsMole

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829