គុនខ្មែរ៖ លោក Chourb Vutha បានបញ្ជាក់ថាកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣កន្លងទៅថា កីឡាករ សាន់ គុនខ្មែរ នឹងទៅលេងនៅឯ Thai Fight ថ្ងៃទី២៧ចុងខែនេះ ខណៈលោក MC Vutha ក៏បានប្តេជ្ញាថា នឹងបញ្ជូនកីឡាករគុនខ្មែរជាច្រើនរូបបន្ថែមទៀតទៅកាន់សង្វៀនអន្តរជាតិដើម្បីប្រូម៉ូតក្លឹបគុនខ្មែរដូនតា។ លោក Vutha បាននិយាយប្រាប់ The Pradal : «ផែនការរបស់យើងគឺទទួលបានបទពិសោធន៍បន្ថែមទៀតនៅក្រៅប្រទេស ប៉ុន្តែប្រាកដណាស់ សាន់ គុនខ្មែរ មានបទពិសោធន៍ច្រើននៅក្រៅប្រទេសរួចមកហើយ។ គាត់បានឈ្នះការប្រកួតជាច្រើននៅក្រៅប្រទេសថែមទៀតផង។ គាត់ទើបតែចូលរួមជាមួយនឹងក្លឹបគុនខ្មែរដូនតា ដូច្នេះយើងចង់ប្រូម៉ូតក្លឹបរបស់ពួកយើងនៅឆាកអន្តរជាតិ។ ខ្ញុំសង្ឃឹមថា គាត់នឹងទៅទីនោះហើយទទួលបានជ័យជម្នះសម្រាប់ប្រទេស និងប្រជាជនរបសើយើង។ ការរំពឹងមិនមានអ្វីច្រើនទេ ប៉ុន្តែគឺជ័យជម្នះ អ្វីៗសុទ្ធតែអាចកើតឡើងបាននៅលើសង្វៀន»៕
លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich បានលើកឡើងថាការសម្រេចចិត្តរបស់គណៈកម្មាការរៀបចំការប្រកួតអោយបញ្ចប់ ជាផ្លូវការណ៏មុនពេលក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងម៉ោងបន្ថែមតង់ទី២ទល់និងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់បីដូចជារឿងផិតក្បត់ដ៏ឃោរឃៅមួយដូច្នេះដែរ ។គួរកត់សម្គាល់ថាទោះបីជាក្រុមភ្ញៀវមកពីអាល្លឺម៉ង់បាននាំមុខ ១-0 ក្នុងការប្រកួតជើងទីពីរប៉ុន្តែការប្រកួតបានពន្យាពេលរហូតដល់នាទីទី ៨៨ មុនពេលកីឡាករបម្រុងសញ្ជាតិអេស្បាញ Joselu រកបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ទោះយ៉ាងណា Bayern Munich មានឪកាសបន្ថែមគ្រាប់បាល់វាយបកតាមពីក្រោយនៅម៉ោងបន្ថែមដោយកីឡាករ Matthijs de Ligt ប៉ុន្តែជំនួយការអាជ្ញាកណ្តាល(អាប៊ីតទង់)បានលើកទង់និងចាត់ទុកថាជាបាល់ offside ផងដែរ ។អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូបង្វឹក Bayern Munich បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានឈប់បញ្ចេញសកម្មភាពលេងមុនពេល De Ligt ទាត់ចូលសំណាញ់ទីមកម្លេះ ប៉ុន្តែផ្អែកលើការចាក់ឡើងវិញតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថាបាល់នោះមិនមែន offside ទេប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈការប្រកួតត្រូវបានបញ្ចប់ដូច្នេះ VAR មិនអាចធ្វើអន្តរាគមន៍អ្វីបានទេ។ អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់លោកTuchel ដែលធ្លាប់ឈ្នះពាន UCL ជាមួយ Chelsea […]