Close
Featured-Image
នោះ! Arsenal ​បាត់​បង់​ការ​អត់ធ្មត់​ជាមួយតារាឆ្នើមខ្លួនម្នាក់ និងចង់លក់ចេញនៅរដូវក្តៅនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុង​បាត់​បង់​ការ​អត់ធ្មត់​ជាមួយខ្សែបម្រើ Kai Havertz ខណៈក្លឹបកំពុងត្រៀមខ្លួនបញ្ចប់ទំនាក់ទំនង និងដាក់កីឡាករជម្រើស​ជាតិ​អាល្លឺម៉ង់វ័យ ២៤ឆ្នាំរូបនេះឲ្យក្លឹបដែលចង់បានរូបគេទៅរួមក្រុមដេញថ្លៃនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ នេះបើយោងតាមសារព័ត៌មាន Fichajes

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal 'looking to sell Kai Havertz this summer'

គួររំលឹកផងដែរថា កិច្ចសន្យារបស់ Havertz នៅកីឡដ្ឋាន Emirates មានសុពលភាពរហូតដល់ឆ្នាំ២០២៨ ប៉ុន្តែក្លឹប Arsenal មិនទទួលបានផ្លែផ្កាល្អប្រសើរឡើយ ក្រោយទិញយកខ្សែបម្រើរូបនេះពីតោខៀវ Chelsea ក្នុងតម្លៃជិត ៦៥លានផោន ដោយសមត្ថភាពរបស់គាត់ត្រូវបានអ្នកគាំទ្រគិតថា«មិនសមនឹងតម្លៃ»។

Arsenal's Kai Havertz celebrates scoring their third goal on December 5, 2023

គួរកត់សម្គាល់ថា Havertz រកបានតែ ៥គ្រាប់ និង Assist ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៣ប្រកួត សម្រាប់ Arsenal ហើយរដូវកាលដែលស៊ុតបញ្ចូលទីបានល្អបំផុតរបស់គាត់សម្រាប់ Chelsea គឺគាត់ស៊ុតបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងរដូវកាល ២០២១-២២៕

Arsenal's Kai Havertz during the match on August 2, 2023

ប្រភព៖ SportsMoLe

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829