
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៤ សម័យកាល Real Madrid ចាប់ផ្តើមដំណើរការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបដោយធ្វើដំណើរទៅកាន់ទឹកដី អាឡឺម៉ង់ដើម្បីជួបក្រុមម្ចាស់ផ្ទះRB Leipzig សម្រាប់ការប្រកួតជើងទីមួយនៃក្របខណ្ឌ UCL វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ។ក្រុមអធិរាជសបានទទួលលទ្ធផលយ៉ាងល្អនិងទទួលបានលេខមួយក្នុងពូល C ខណៈក្រុមលោក Marco Rose បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល G បន្ទាប់ពីក្រុមម្ចាស់ជើងឯក Manchester City។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២លើកចុងក្រោយនៅព្រឹត្តិការណ៏ UCL ២០២២ -២០២៣ខណៈការប្រកួតនោះទឹកដី RB Leipzig
គឺពួកគេបានសងសឹកក្រុម Real Madrid ៣ទល់និង២ បន្ទាប់ពីជើងទី១ពួកគេបរាជ័យនៅទឹកដី Real Madrid ដោយលទ្ធផល ២ទល់និង០នៅវគ្គជម្រុះក្នុងពូល៣២ក្រុម។
២.ពត៌មានក្រុមRB Leipzig(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGulacsi; Simakan, Lukeba, Orban, Raum; Olmo, Schlager, Kampl, Simons; Sesko, Openda
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-២-២
៣.ពត៌មានក្រុមReal Madrid(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Carvajal, Tchouameni, Nacho, Mendy; Valverde, Kroos, Camavinga; Diaz; Vinicius Jr, Rodrygo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ RB Leipzig ១ : ១ Real Madrid
ប្រភព:whoscored &sportskeeda&sportsmole

(សហរដ្ឋអាមេរិក)៖ កំពូលខ្សែប្រយុទ្ធអាស៊ី Son Heung-min ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្លិបថ្មី Los Angeles FC ក្នុងក្របខណ្ឌលីគកំពូល Major League Soccer ជាមួយតម្លៃផ្ទេរប្រមាណ ២០លានផោន ជាមួយកុងត្រា២ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur អស់រយៈពេលជាង១០ឆ្នាំកន្លងមក។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងនៅក្នុងការបង្ហាញខ្លួនជាផ្លូវការ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំ បានឱ្យដឹងថា «LAFC បានផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ដែលមិនត្រឹមជាជម្រើសទី១ សម្រាប់ខ្ញុំផងនោះទេ។ វាជាក្តីសុបិនក្លាយជាការពិត។ LA គឺជាទីក្រុងដ៏អស្ចារ្យណាស់»។ គួរជម្រាបផងដែរថា LAFC បានកំពុងស្ថិតនៅលេខរៀងទី៦ ជាបណ្តោះអាសន្នក្នុង MLS ប្រចាំតំបន់ Western Conference និងបានរួមក្រុមឡើងវិញជាមួយអតីតអ្នកចាំទីរបស់ Spurs គឺ […]



