
បរទេស៖ SEBASTIEN HALLER ស្រក់ទឹកភ្នែកនៅពេលដែលគាត់នឹកឃើញការវិលត្រលប់មកវិញដ៏មិនគួរឲ្យជឿរបស់គាត់ បន្ទាប់ពីបានយកឈ្នះជំងឺមហារីក។ ខ្សែប្រយុទ្ធរូបនេះបានបង្ហាញអារម្មណ៍ក្តុកក្តួលក្នុងបទសម្ភាសន៍ ក្រោយការប្រកួតរបស់គេនៅក្នុងកីឡដ្ឋាន Alassane Ouattara បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ដើម្បីជួយជម្រើសជាតិរបស់ខ្លួនកូតឌីវ័រដណ្តើមពាន Afcon កាលពីថ្ងៃអាទិត្យ។
គាត់បាននិយាយថា៖ «ពួកយើងមានសុបិនឃើញពេលនេះច្រើនដងហើយ។ យើងសង្ឃឹមថា នឹងឈានដល់ចំណុចនេះ ហើយការវិលត្រលប់មកប្រកួតម្តងទៀតមិនមែនជារឿងងាយស្រួលនោះទេ។ ឈុតឆាកដ៏រីករាយដែលយើងឃើញនៅពេលនេះ វាជាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេស ពួកគេពិតជាសាកសមនឹងទទួលបានវាដែរ»។ វាមិនត្រឹមតែជាជ័យជម្នះក្នុងរឿងនិទានសម្រាប់ម្ចាស់ផ្ទះការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ Haller ផងដែរ – ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពងស្វាសកាលពី 18 ខែមុន។
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2022 ត្រូវបានគេសន្មត់ថា ជាថ្ងៃធម្មតាក្នុងការហ្វឹកហាត់សម្រាប់ខ្សែប្រយុទ្ធ Borussia Dortmund ។ ក្រុមអាល្លឺម៉ង់បានចាប់ផ្តើមដំណើរ Pre Season មុនរដូវកាលរបស់ពួកគេនៅប្រទេសស្វីសដោយ Haller បានចូលរួមក្រុមតិចជាងពីរសប្តាហ៍ បន្ទាប់ពីចាកចេញពី Ajax ក្នុងតម្លៃ 31 លានផោន។ ប៉ុន្តែជីវិតរបស់ Haller ត្រូវបានប្រែប្រួលទៅវិញនៅពេលដែលគាត់បានរាយការណ៍ថា មានអារម្មណ៍មិនស្រួលនៅពេលព្រឹក ហើយក្រោយពីការពិនិត្យបានរកឃើញថា អតីតខ្សែប្រយុទ្ធ West Ham មានដុំសាច់ពងស្វាស ដែលត្រូវបានគេបញ្ជាក់ថា ជាមហារីកប៉ុន្មានម៉ោងក្រោយមក៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



